លោកអ្នកបានស្គាល់ជាក់ច្បាស់ ហើយអំពីតារាសម្ដែងឯកប្រុស របស់ប្រទេស ថៃ ដែលប្រជាជនកម្ពុជាយើងស្គាល់ថា នាយ ផា ឬ លោក សន រ៉ាម ដែលជាតារាសម្ដែងល្បីក្នុងរឿងភាគទូរទស្សន៍ថៃ នានា ខណៈនេះឱពុករបស់លោកដែលមានឈ្មោះថា លោកអ៊ុ ឈុំផន ថេបពិថាក់ ដែលលោកអ្នកធ្លាក់ឲ្យរហ័សនាមគាត់ថា តា ឥន្ទ ល្បីល្បាញនាកំឡុងឆ្នាំ ១៩៩៣ ក្នុងរឿង អាបយាយសាយ ដែលធ្លាប់ចាក់បញ្ចាំង ក្នុងស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ ៥ ។
លោក តា ឥន្ទ ឪពុកបង្កើតរបស់កំលោះសង្ហារ សន រ៉ាម បច្ចុប្បន្នកំពុងមានជំងឺជាទម្ងន់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដែលក្នុងក្ដីព្រួយបារម្ភរបស់កូនប្រុស តែងតែចោរការងារមួយចំនួនធំ មកចាំកំដរឪពុកក្នុងបន្ទប់សង្រ្គោះ លោក សន រ៉ាម បានសរសេរសារនៅលើ អ៊ីនស្ដារក្រាម របស់លោក ដោយពាក្យអង្វរសូមថា ” អរព្រះគុណ សម្រាប់កំលាំងចិត្ត និងពាក្យបួងសួងជូនពរ ដោយកំលាំងចិត្តអធិដ្ឋាន របស់អ្នកគ្រប់ៗគ្នា ដែលមានដល់ឪពុកខ្ញុំបាទ សូមអរព្រះគុណបាទ ស្រលាញ់ពុកស្មើជីវិត ” ។
គួរបញ្ជាក់ផងដែរថា នាយ ផា ឬ លោក សន រ៉ាម បានថតរូបបង្ហោះពីស្ថានភាពពិតប្រាកដរបស់ឪពុកលោក ដែលស្ថានភាពជំងឺពេលនេះ ធ្លាក់ដុនដាបណាស់ មានតែសូមបួងសួងជូនពរឲ្យឪពុកលោកបានជាសះស្បើយ ព្រោះមនុស្ស មានកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មជាតិ ៕
ប្រភព៖ gossipstar
មតិយោបល់