ក្នុងរឿងភាគរបស់កូរ៉េខាងត្បូង បើទោះបីជាតារាជាច្រើនដួងមើលទៅមានភាពស្អិតរមួតនិងគ្នា តែសម្រាប់រឿងរ៉ាវក្រៅឆាកមិនដូច្នោះទេ ប៉ុន្តែអ្នកគាំទ្រចង់ឲ្យ Song Joong-ki និងតារាសម្តែងស្រី Song hye-kyo មានស្នេហាពិតមួយក្រៅឆាក ដូចលើអក្រង់ក្រណាត់ស និងទូរទស្សន៍។
យោងតាមការស្ទង់មតិមួយ ដែលធ្វើឡើងចំពោះបុរសស្ត្រីចំនួន ២០០០ នាក់ ដោយមានអាយុចន្លោះពី ២០ ទៅ៦០ឆ្នាំ ដោយពួកគេចង់ឃើញ តារាទាំងពីរនេះ មានទំនាក់ទំនងពិតមួយ ក្នុងស្ថានភាពក្រៅឆាក។
បើតាមការស្ទង់មតិបោះឆ្នោតដោយ គេហទំព័រ The Korea Herald ដោយមានអ្នកបោះឆ្នោតដល់ ១៦,៤ ភាគរយ គាំទ្រឲ្យពួកគេក្លាយជាប្តីប្រពន្ធ ក្នុងជីវិតពិតមួយ។
ក្នុងការស្ទង់មតិនោះ មានស្ត្រីជាច្រើនដែលធ្វើការគាំទ្រ ឲ្យតារាៗ ដែលជាតួឯកក្នុងខ្សែភាពយន្ត មានស្នេហាពិត នៅក្រៅឆាក ច្រើនជាងបុរស៕
មតិយោបល់