ព័ត៌មានសិល្បៈ និងកម្សាន្ត

ជូលី និង ប្រេដ ភីត យល់ព្រម​ចេញផ្សាយ​កិច្ចព្រមព្រៀង​រួម​ ជាលើកដំបូង​

អេនជេលីណា ជូលី និង ប្រេដ ភីត បានចេញនូវកិច្ចព្រម​ព្រៀង​រួម​ ជាលើកដំបូងរបស់ខ្លួន កាលពីយប់ថ្ងៃច័ន្ទ ។​
អតីតប្តីប្រពន្ធនេះ បាន​យល់ព្រមលែងលះគ្នា ហើយបិទឯកសារ​តុលាការទាំង​អស់ ដែលពាក់ព័ន្ធនៃការលែងលះ របស់ពួកគេ ក្នុងគោលបំណងការពារ​កូនទាំង​ប្រាំនាក់របស់ពួកគេ​។​

ភាគីទាំងសង្ខាង​បានធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីការពារសិទ្ធឯកជន និងក្មេង​របស់ពួកគេ រួមទាំងគ្រួសារ ដោយរក្សាភាពស្ងប់ស្ងាត់ទាំងអស់ រាល់ឯកសារ​តុលាការ​ ចៅក្រម ដើម្បី​ទុកជា​ឯកសារ​សម្រេច​ចិត្ត​ដ៏ចាំបាច់មួយ ដើម្បីជួយសម្រួលដល់ការ​ដោះស្រាយ​បញ្ហា ដែលនៅសេសសល់​ឲ្យឆាប់រហ័ស​។ នេះបើតាម​សេចក្តីថ្លែងការណ៍អតីត​គូស្នេហ៍ បានចុះផ្សាយនៅលើ​ CNN កាលពីថ្ងៃទី​១០ មករា ឆ្នាំ​២០១៧​៕​

មតិយោបល់