នៅក្នុងពិធីប្រកាសរង្វាន់មាស Golden Globe Award លើកទី ៧៤ ដែលបានកន្លងផុតប៉ុន្មានថ្ងៃមុននេះ ស្រាប់មានព័ត៌មានល្បីសុះសាយជាបន្ដមកទៀតហើយ គឺតារាសម្ដែងស្រីល្បីឈ្មោះ ឡូឡា ឃើហ្វ អាយុ ២៦ ឆ្នាំ កំពុងសាងកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងពិភពភាពយន្ដហូលីវូត ហើយអ្វីដែលកាន់តែធ្វើឲ្យតារារូបនេះ ល្បីកាន់តែខ្លាំងនេះគឺ នៅក្នុងកម្មវិធីខាងលើ នាងបានពន្លយរោមក្លៀកចេញមកយ៉ាងវែងអន្លាយ ខណៈដែលនាងថតរូបបង្ហាញវត្តមាន នៅលើកំរាលព្រំក្រហម ដោយមិនខ្លួន ។
នាង ឡូឡា ឃើហ្វ ធ្លាប់មានឈ្មោះល្បីៗជាច្រើន តាមរយៈរឿងភាគរបស់ទូរទស្សន៍ អាម៉េរិក ដូចជារឿង Mozart in the Jungle រួមទាំងរឿង Gone Girl, Song One ហើយល្បីខ្លាំងបំផុតគឺរឿង Mistress America ដែលកំពុងទទួលការពេញនិយម នឹងគាំទ្រមានទស្សនាខ្លាំងបំផុតនា ដើមឆ្នាំ ២០១៧ ។
ជាចុងក្រោយ រឿងពន្លយរោមក្លៀករបស់តារាស្រី ឡូឡា ឃើហ្វ មិនបានធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់អាប់ឱននេះទេ ផ្ទុយកាន់តែធ្វើឲ្យនាងមានឈ្មោះ ស្ថិតក្នុងការចងចាំរបស់ទស្សនិកជនកាន់តែខ្លាំងឡើងទៅវិញ៕
https://www.youtube.com/watch?v=kfdFceFl6ns
ប្រភព៖ sanook
មតិយោបល់