ថៃៈ ប្រធាននាយកដ្ឋានបង្ការគ្រោះមហន្តរាយ លោក Chatchai Promlert បានមានប្រសាសន៌ នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សស្លាប់កើនដល់ ៣៥នាក់ និងជាច្រើនាក់ផ្សេងទៀត កំពុងបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ដ៏ធំ នៅតែបន្តវាយប្រហារនៅខេត្តទាំង១២ ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ចាប់តាំងពីដើមខែមករាមក។ នេះបើយោងតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។
លោក Chatchai Promlert បាននិយាយថា ទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់ប្រជាជនជាង
១,២លាននាក់ នៅក្នុងភូមិប្រមាណ ៥.២៤៤ ក្នុងស្រុក ១១៩ នៃខេត្តទាំង ១២ ដែលបានបណ្តាលឱ្យមាន
ការខូចខាតដល់ហេដ្ឋារចនាសម័ន្ធរបស់ប្រទេស ដោយខូចផ្លូវអស់ ៥៩២ កន្លែង និង ១០៦ស្ពាន ។
ភាគច្រើនខេត្តដែលកំពុងទទួលរងគ្រោះ ដោយទឹកជំនន់ជាងគេមានដូចជា ខេត្ត Phatthalung, Songkhla Trang, Surat Thani, Nakhon Si Thammarat, Chumphon, Krabi និងខេត្ត Prachuap Khiri Khan។
សូមជំរាបថា ទឹកជំនន់ខ្លាំងបំផុត គឺស្ថិតនៅក្នុងស្រុកចំនួន ២៣ នៃខេត្ត Nakhon Si Thammarat ដែលបានបង្កឲ្យមនុស្ស ៩នាក់ស្លាប់ និង៦ នាក់ទៀតស្លាប់ នៅខេត្ត Surat Thani ៕
មតិយោបល់