ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្លីនិក​កែសម្ជស្យនៅថៃ ល្មើសច្បាប់ប្រើរូប Suzy

ក្លីនិកកែសម្ជស្សក្នុងប្រទេស​ថៃ បានប្រើប្រាស់​រូបភាពរបស់ Suzy ក្រុម​ miss A ដោយគ្មានការអនុញ្ញាត ក្នុងការលើកកម្ពស់សេវារបស់ខ្លួន។​
ផ្ទាំង​រូបភាពនៃការកែសម្ជស្ស រូបភាព Suzy ត្រូវបានគេយកទៅផ្សព្វផ្សាយ​ ដោយការអនុញ្ញាត ដោយសរសេរ​ជាភាសាថៃ កំពុងរីករាលដាលពេញ អនឡាញ ហើយកំពុងឈានដល់ដៃ ផលិតកម្ម JYP Entertainment ផងដែរ​។​

ផលិតកម្ម JYP Entertainment បានឲ្យដឹងថា តារាចម្រៀង Suzy មិនបានធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយភ្នាក់ងារ ខាងផ្នែក វះកាត់កែសម្ជស្យនោះទេ យើង​កំពុងពិនិត្យមើល ចូលទៅស្ថានភាព និងពិភាក្សា អំពីវិធីសាស្ត្រ ដែលអាច​ធ្វើបាន។​

រូបភាពរបស់ Suzy បានប្រើក្នុងផ្ទាំង​ផ្សព្វផ្សាយ ដែលកន្លងមករូបភាពរបស់នាង ក៏មាននៅក្នុងការផ្សព្វផ្សាយ​គ្រឿង​អលង្កាយីហោ Swarovski ។​ ដោយសារតែ​រូបសម្រស់នាង បែបធម្មជាតិ ពិតៗ ទើបធ្វើឲ្យ​អ្នកគាំទ្រខ្លះ ថា​នាង​បានវះកាត់កែសម្ជស្ស ។​
ខាងផលិតកម្មខាងលើ បានបន្តថា នេះគឺជាបញ្ហាដ៏សំខាន់មួយ ជាមួយនឹងការប្រើប្រាស់រូបភាពនាង មិនត្រឹមត្រូវ គ្មានការអនុញ្ញាត ហើយដែលធ្វើឲ្យគេយល់ច្រឡំថា តារាចម្រៀងខាងលើ ពិតជា​បានវះកាត់កែសម្ជស្សមែន។​
នេះមិនមែនជាលើទី​១នោះទេ ដែលរូប Suzy ត្រូវបានគេប្រើប្រាស់ខុសច្បាប់ ក៏ព្រោះតែ​កេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញរបស់នាង​៕​

មតិយោបល់