ព័ត៌មានកីឡា

Fujieda បង្ហើបបំណងចាប់ដៃជាមួយ វឌ្ឍនាកា បើកសាលាបាល់ទាត់នៅកម្ពុជា

ក្រៅពីចុះកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា កាលពីម្សិលមិញ ក្លឹបនៅលីគទី៣របស់ជប៉ុន Fujieda បានបង្ហើបបំណាងសហការណ៍ជាមួយម្ចាស់លេខ១១រូបនេះបើកសាលាបាល់ទាត់មួយនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទប្រធានក្លឹប Fujieda បាននិយាយថា ក្លឹបមានគម្រោងរួចទៅហើយក្នុងការបើកសាលាដូចគ្នានៅវៀតណាមដែលមានសិស្សដល់ទៅ១០០០នាក់ ហើយតាមរយៈប្រជាប្រិយភាពនិងទេពកោសល្យរបស់វឌ្ឍានាកា លោកជឿថាគម្រោងនេះនឹងដំណើរការឆាប់ៗ។

បន្ថែមលើនេះក្លឹបនៅប្រទេសសាំមូរ៉ៃ ក៏បានប្តេជ្ញាពង្រឹងសមត្ថភាពកីឡាករកម្ពុជាបន្ថែម ដើម្បីឲ្យគេកាន់តែមានសមត្ថភាពខ្ពស់ ហើយអាចឈានទៅលេងលីគលំដាប់ខ្ពស់នៅជប៉ុនថែមទៀត។

វឌ្ឍានាកា បានសម្រេចច្រានចោលសំណើរពីក្លឹបផ្សេងដែលហ៊ានអោយប្រាក់ឈ្នួលខ្ពស់មកជ្រើសយក Fujieda ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ជាមួយលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល។ តាមកិច្ចសន្យារូបគេនឹងចាកចចេញទៅជប៉ុន ក្រោយបញ្ចប់ភារកិច្ចជួយបឹងកេតនៅ AFC CUP ។

មតិយោបល់