(ភ្នំពេញ)៖ មហាជនអ្នកលេងបណ្តាញសង្គម ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាពមួួសន្លឹក ដែលលោក ឌួង ឆាយ បានបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពរបស់លោក រួមនឹងអាជ្ញាធរជាច្រើននាក់ទៀត ឈរនៅមុខផ្ទះវីឡារបស់អតីតភរិយា។ ខណៈសកម្មភាពនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកមានការកើតទុកមិនសុខចិត្ត ត្បិតអតីតភរិយាមិនឲ្យជួបកូនៗជាទីស្រឡាញ់។
តាមរយៈបណ្តាញសង្គម ភ្ជាប់ជាមួយរូបថតមួយសន្លឹក លោក ឌួង ឆាយ បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង»។
គេមិនទាន់ដឹងនៅឡើយទេ តើទំនាស់រវាងលោក ឌួង ឆាយ និងអតីតភរិយា ទៅជាយ៉ាងណានោះ ខណៈបច្ចុប្បន្ន គេដឹងត្រឹមតែថា លោក ឌួង ឆាយ ពីតជាចង់ជួបកូនៗជាទីស្រឡាញ់របស់លោកខ្លាំងណាស់៕
មតិយោបល់