ព័ត៌មានសិល្បៈ និងកម្សាន្ត

ចេញអឹមវីថ្មីរួច Rain គ្រោងបើកក្រុមហ៊ុនផ្ទាល់ខ្លួននាឆ្នាំ ២០១៨

បន្ទាប់ពីបែកពីអារម្មណ៍អ្នកគាំទ្រមួយរយៈធំ នៅទីបំផុត តារាចម្រៀង Rain បានទម្លាយអឹមវីចម្រៀងបទថ្មី ដែលផលិតដោយ PSY ក្នុងគំរប់ខួប ៣ ឆ្នាំនៃការងាររបស់លោក ដែលមានចំណងជើងថា The Best Present បានបង្ហោះនៅក្នុងបណ្ដាញសង្គម យូធូប កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ម៉ោងនេះមានចំនួនអ្នកចូលទស្សនា ៤ សែននាក់ជាងទៅហើយ ។

លោក Rain បានបង្ហើបប្រាប់ថា លោកមានគំរោងការងារថ្មីជាច្រើននឹងចាត់ចែងរៀបចំក្រុមរាំ នឹង ចម្រៀងបុរស នៅក្នុងការគ្រប់គ្រងផ្ទាល់របស់លោក ដែលមានឈ្មោះថា Rain Company ជាក្រុមហ៊ុនផ្ទាល់របស់លោក ដែលលេចជារូបរាងនៅឆ្នាំ ២០១៨ រួមទាំងមានការងារថតភាពយន្ដថ្មីជាច្រើនទៀតដែលលោកបានគ្រោងទុក៕
សូមទស្សនាវីដេអូ អឹមវីចម្រៀង Rain ដែលមានចំណងជើងថា The Best Present ៖

មតិយោបល់