ព័ត៌មានជាតិ

ម្ចាស់រថយន្តដែលត្រូវ​រ៉ឺម៉ក់កង់បីបុក ចេញមុខ​បញ្ជាក់​បញ្ហាទាំងស្រុង បញ្ចប់បញ្ហា​

ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មាន Post News ចេញផ្សាយនូវ​អត្ថបទ​មួយដាក់ចំណងជើងធំៗថា «លោកអើយ! គ្រាន់តែជិះប៉ះរថយន្តរលាត់ថ្នាំបន្តិចបន្តួចសោះ ព្រួតគ្នាវាយដូចចោរ» នៅរសៀលថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧ នោះម្ចាស់រថយន្ត ដែលចេញមកបកស្រាយក្នុងន័យកែតំរូវ ពីហេតុផលជាក់ស្តែងពិត។​

ម្ចាស់រថយន្ត​ខាងលើ ដែលសូមមិនបញ្ចេញឈ្មោះ បានខលមកកាន់គេហទំព័រ​ Post News នៅរាត្រីថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧ ឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅចន្លោះម៉ោង​១២ ថ្ងៃត្រង់តែលោកមិនចាំពេលវេលា​ជាក់លាក់នោះទេ ខណៈដែលលោក បានរៀបចំទៅ​ញ៉ាំអី​ជាមួយម្តាយ​ ហើយក៏កំពុងជជែកលេង​ជាមួយម្តាយនៅមុខផ្ទះ ហើយមាន​ក្មេ​ងៗលេងនៅមុខផ្ទះពីរនាក់ មួយអាយុ​ ៤ឆ្នាំ និង អាយុ ១ខួបជាង​កំពុងរត់ប្រសាចមុខហ្នឹង​។​

លោកបានបន្តទៀតថា ក្នុងអំឡុងពេលហេតុការណ៍នោះ ស្ថានភាព​កំពុងស្ទះ ហើយលោកក៏មិនដឹងថា បុរសជាអ្នកលក់ភេសជ្ជ:​ដឹកតាមរ៉ឺម៉កម៉ូតូម្នាក់ គាត់ជិះយ៉ាងម៉េចនោះទេ ដោយឡើង​មកចិញ្ចើមថ្នល់ហួសពីផ្លូវជាតិ មកបុកឡានលោកពេញទំហឹង​តែម្តង​ដោយគាត់​ធ្វើដំណើរពីទិសដៅ​ ការ៉ាស់សាំងកាល់តិច​ចំការដូង ចុះមកស្ពានស្ទឹងមានជ័យវិញ ។​

លោកថា នៅពេលដែលគាត់​បុករថយន្តហើយ លោកក៏ ភ្ញាក់ហើយលោកក៏រត់ទៅដោយទី​១ ចង់លើកគាត់ ទី​២ ចង់អូសម៉ូតូគាត់មកដាក់នៅចន្លោះផ្ទះម្តាយរបស់លោក កុំ​ឲ្យស្ទះចរាចរណ៍ ។ លោកថា លោកចង់ជជែកជាមួយគាត់ (អ្នកលក់ភេសជ្ជ:​ដឹកតាមរ៉ឺម៉កម៉ូតូ) ក្នុងលក្ខណៈសន្តិវិធី និងដោះស្រាយគ្នាដោយសន្តិភាព តែនៅពេលដែលខ្ញុំស្ទុះទៅ ប្រហែលគាត់ភ័យ ឬយ៉ាងម៉េច​លោកអត់ដឹងទេ តែ​បែរ​ជាគាត់សាងលេខ បង្វែរក្បាលម៉ូតូ បត់ទៅក្រោយវិញ ។
ម្ចាស់រថយន្ត​ដែលជាជនរងគ្រោះ បានបន្ថែមថា នៅពេលគាត់សាងលេ​ខចឹង លោកបានស្ទុះទៅចាប់គាត់​ តែដោយសារមាឌលោក តូច មួយម៉ែត្រហុកសិបទេ ដោយគាត់ ១ម៉ែត្រ ចូល ប៉ែតសិបទៅហើយ គាត់អ្នករកស៊ី ចឹង​កម្លាំងគាត់ខ្លាំង​ជាងខ្ញុំឆ្ងាយ ណាស់ ដោយទប់គាត់មិនឈ្នះ ក្មួយប្រុសរបស់លោកកំពុងញ៉ាំបាយខាងក្នុង ឃើញសកម្មភាពហ្នឹង ក៏ វាស្ទុះមកជួយចាប់ ។ ប៉ុន្តែចរិកក្មេង អាយុ ១៦ ទៅ​១៧ឆ្នាំ វាមានការឆេវឆាវ​បន្តិច នៅពលវា​ឃើញសកម្មភាពអស់ហ្នឹង ក៏មានការប្រតាយប្រទង់គ្នា ។ លោក​បន្ត​ថា សម្តីគាត់ (អ្នកលក់ភេសជ្ជ:​ដឹកតាមរ៉ឺម៉កម៉ូតូ) សម្តីគាត់អត់មានការគួរសម​អីនោះទេ នៅពេលដែលគាត់បើកបរយានយន្តចឹង ត្រូវមានទំនោលខុសត្រូវ គាត់ប្រព្រឹត្តិទោះបីជា​ចេតនា ឬអចេតនាក៏ដោយ ចរាចរណ៍ ត្រូវដោះស្រាយគ្នា គាត់មិនមែនបើកគេចវេស ចឹងទេ ។​
បុរសជាជនរងគ្រោះ(ម្ចាស់រថយន្ត​) ដែលមានអាយុ ៣០ផ្លាយបានបន្តថា លោកគ្មានចេតនា ទៅចាប់ចំរិត ទារលុយសំណងពីគាត់នោះទេ គ្រាន់តែលោកឃើញស្ថានភាព លោកដឹងថា​គាត់អ្នកខ្សត់ហើយ ប៉ុន្តែក្នុងនាមខ្មែរ និងខ្មែរ ក្នុងនាមយើងជា​អ្នករកស៊ី ក្នុងនាម​យើង​ជាអ្នកបញ្ជារ យានយន្ត ត្រីចក្រយានយន្ត លើវិថីចឹងគាត់ ត្រូវ​បង្អង់ល្បឿន ។ លោកថា បើសិន​អត់មានឡានលោកចត់មុខផ្ទះទេ វា​អាចជ្រុលជ្រួសមកកិនក្មេងទាំងពីរ កំពុងរត់លេងនៅមុខផ្ទះ ដែលគ្នាអត់មានដឹងខ្យល់អីសោះ ដោយឧទារហណ៍ ស្លាប់ ឬមួយក៏អី តើគាត់ ទទួលខុសត្រូវបានអត់ ។ លោកថា លោកមិនបានប្រើហិង្សាទៅលើ បុរសខាងលើនោះទេ ដោយចង់ឲ្យគាត់ដោះស្រាយក្នុងលក្ខណៈសន្តិវិធី។​

លោកថា ក្រោយហេតុការណ៍ ស្ថិតនៅប៉ុស្តិ៍ប៉ូលិស លោកបានប្រាប់ទៅសមត្ថកិច្ច​ទាំងអស់ ដោយលោក សូមសំណងពីបុរស អ្នកបើក​រ៉ុម៉ក់ខាងលើ ចំនួន ៥ពាន់រៀល ដើម្បីបញ្ជាក់ថា​លោកមិនមែនជា អ្នកបង្កបញ្ហា ដោយគាត់​បានឯកភាព​ឲ្យលោក ៥ពាន់ ដោយសូមទោស​ត្រឹមត្រូវ អ៊ីចឹងទៅ ហើយលោកក៏យកឡានទៅធ្វើទៅ ដើម្បីបញ្ចប់បញ្ហាតែម្តង​៕

មតិយោបល់