ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan​ របស់​នាង​ Lady ​Gaga​ ខឹង​សម្បារ​នឹង​ 2012 ​MTV ​Video ​Music​ Awards​(VMAS)​

Fan របស់នាង Lady Gaga បានបង្ហាញនូវទឹកចិត្តអាក់អន់ ជំនួសនាង Gaga ទៅលើការតែងតាំងដាក់ពិន្ទុមិនពិតប្រាកដ របស់ព្រឹត្តិការណ៍ 2012 MTV Video Music Awards ។

ក្នុងការចូលរួមក្នុងកម្មវិធីនេះដែរនាង Lady Gaga បានលើកយកបទចម្រៀង Marry The Night និងបទ ចម្រៀង You And I ដែលជាចម្រៀងពិរោះជាងគេ និងទទួលបានការគាំទ្របំផុតនោះ តែបែរត្រូវជាមិនជាប់ក្នុងបញ្ជីរបស់ ព្រឹត្តិការណ៍ 2012 MTV Video Music Awards ទៅវិញ ដែលបង្ករឲ្យ Fan ជាច្រើនមានការខឹងសម្បារនឹងព្រឹត្តិការណ៍មួយនេះ មិនចេះដាក់ពិន្ទុ ។

ចំណែកនៅលើ ធ្វីតទ័រ វិញ Fan ទាំងនោះក៏បានសរសេរខឹងនឹង VMAS ដែលមិនមានវត្តមាន Lady Gaga ជាមួយ ។

គួររំលឹកផងដែរថា នាង Lady Gaga បានឈ្នះពានរង្វាន់ពី VMAS នេះរហូតដល់ទៅ ១៣ ពាន ក្នុងអាជីពជាតារាចម្រៀងរបស់នាង ។ក្នុងនោះនៅឆ្នាំ ២០០៩ នាងបានឈ្នះពានរហូតទៅដល់ ៩ ពានឯណោះ និង ឆ្នាំ ២០១០ ដែលជាការបង្ហាញនូវឈុតសម្លៀកបំពាក់យកសាច់មកធ្វើ ។

សម្រាប់បច្ចុប្បន្ននេះវិញនាងកំពុងត្រៀមជើងទៅកាន់អឺរ៉ុប ដើម្បីធ្វើតន្ត្រី ទេសចរណ៍ ផ្សព្វផ្សាយបទ Born This Way ហើយស្របពេលនឹងបទនេះនឹងចេញនៅឆ្នាំ ២០១៣ ផងដែរ៕

Lady GagaLady Gaga

មតិយោបល់