ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ បង្កភាពសប្បាយរីករាយ​នៅ​ហាង​អ៊ីតាលី

កំពូល​តារាចម្រៀង​ ព្រាប សុវត្ថិ កាលពីរាត្រីថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ បានធ្វើឲ្យកក្រើក​ហាង​អ៊ីតាលី មួយកន្លែង​ស្ថិតនៅម្តុំ អង្គភាពប្រឆាំង​អំពើពុករលួយ ក្រោយលោកយកបទចម្រៀង​ ៣​បទ​មកច្រៀង ក្នុងពិធីសម្ពោធហាងមួយនោះ ។​

នៅពាក់កណ្តាលរាត្រីថ្ងៃខែ​ឆ្នាំ​ខាងលើ លោក ព្រាប សុវត្ថិ បានធ្វើឲ្យភ្ញៀវ​ចូលទៅលេង​ក្នុងហាង​អ៊ីតាលី Raqia Republic ពុះកញ្ជ្រោលតែម្តង ដោយម្នាក់បានសម្រុកគ្នា សូមកំពូល​តារា​ចម្រៀង​របស់ហង្សមាស ថត​សែលហ្វី ដើម្បីបង្ហោះទៅលើហ្វេសប៊ុក ទុកគ្រាន់អួត​មិត្តភក្តិ ។​

វត្តមានដ៏អស្ចារ្យ​ក្រោមស្បៃរាត្រី លោក ព្រាប សុវត្ថិ បានលើកយកបទចម្រៀង​ចំនួន ៣បទ ក្នុងនោះមាន បទថ្នម …! បទទី​២ គឺបទ «ខ្លុយស្នេហ៍ត្នោតទេរ» ដែលហាក់ដូចជា​ចង់រំឭកពីស្នាដៃនិពន្ធ​របស់​កវីជុំ ប៊ុនធឿន ដែលបានស្លាប់ចាកឋានទៅហើយនោះ យកមកកំដ​រ​អារម្មណ៍ប្រិយមិត្តក្នុង ភោជនីយដ្ឋាន ដែលមានអាហារពេលព្រឹក និងក្លឹបពេលរាត្រី ខាងលើ​។​ចំណែកបទទី​៣ ដែលលោក ព្រាប សុវត្ថិ លើកយកមកច្រៀង គឺបទ «អក្ខរា» ដែលជាបទ​ជំនាន់ដើម ។

ក្នុងនោះដែរ លោក ព្រាប សុវត្ថិ បានថ្លែងទៅកាន់​ភ្ញៀវ​ក្នុងហាងខាងលើថា គ្រាន់តែលោកចូល​ភ្លាមមានអារម្មណ៍ ថាកក់ក្តៅ ហើយ​លោកក៏បាននិយាយបែបលេងសើចទៀតថា អារម្មណ៍​មានតែម្នាក់ឯងមិនស្រូលទេ ទាល់តែមានអារម្មណ៍​ទាំងពីរនាក់ ហើយពេលនេះ លោកក៏មានអារម្មណ៍ច្រើន ។ សម្តីទាំងនេះដែរ បានធ្វើឲ្យ​ភ្ញៀវ​ចូលទៅកម្សាន្តនៅទីនោះ​ សើច​គិល ទំនង​ជានឹកឃើញ​រឿង​អ្វីម្យ៉ាង​ហើយ ៕​
ទស្សនា​វិដេអូ៖
https://www.youtube.com/watch?v=5ClRehP3N1M
https://www.youtube.com/watch?v=3KC7UcNy9QE
https://www.youtube.com/watch?v=0M7Md_tp-xs

មតិយោបល់