ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈួន សុវណ្ណឆៃ លែងសម្ញ៉ែងឈុតមាស៤៧ដំឡឹង

មួយប្រាវបន្ទាប់ពីបានបង្ហាញឈុតគ្រឿងមាសសុទ្ធទម្ងន់៤៧ដំឡឹង គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ជាមួយនឹងភាពហ៊ឺហារ របស់តារាស្រីរូបនេះ។ ជាមួយនឹងព័ត៌មានដែលរញ្ជួយជុំវិញគ្រឿងអលង្ការមាសដ៏សន្ធឹកមួយឈុតនោះ តារាចម្រៀងអ្នកនាងឈួន សុវណ្ណឆៃ បានអះអាងថាអ្នកនាងមិនត្រឹមតែផ្អើលដូចគ្នានឹងមហាជនប៉ុណ្ណោះទេ គឺថែមទាំងព្រឺខ្នងនោះផង ទើបអ្នកនាងប្រកាសថាលែងហ៊ានពាក់លម្អ បើទោះជាត្រូវចូលរួមក្នុងកម្មវិធីធំដុំ។

អ្នកនាងឈួន សុវណ្ណឆៃ បានអះអាងថាមកទល់ពេលនេះ អ្នកនាងនៅតែមានអារម្មណ៍ភ័យៗខ្លាចៗ ពាក់ព័ន្ធគ្រឿងមាសសុទ្ធរបស់ខ្លួន ដែលមានទម្ងន់រហូតដល់៤៧ដំឡឹងនោះ។ អ្នកនាងខ្លួនឈប់ពាក់លម្អហើយ ហើយបើទោះជាឈុតមួយម៉ាកនោះត្រូវបានអ្នកនាងកុម្ម៉ង់ទុកធ្វើជាទ្រព្យប្រចាំត្រកូលដរាបណាតម្រូវការ លក់ចេញមិនទាន់មាន ក៏អ្នកនាងមិនបានទុកជាប់ខ្លួននោះដែរ គឺបានយកទៅទុកដាក់កន្លែង ដែលមានសុវត្ថិភាពមួយ។ អ្នកនាងថារាល់ថ្ងៃពេលដើរទៅណាមកណា អារម្មណ៍មិននៅក្នុងខ្លួននោះទេ ជាពិសេសនៅពេលមានអ្នកមើលមុខអ្នកនាង ហើយអ្នកនាងព្យាយាមសើចដាក់ តែបុគ្គលទាំងនោះមិនសើចដាក់វិញ។ អ្នកនាងយល់ថាគ្រឿងមាសមួយឈុតដេលអ្នកនាងបានសម្ញ៉ែងនោះ ហាក់ធ្វើអោយអ្នកនាងភ័យខ្លួន ទើបអ្នកនាងប្រកាសយ៉ាងមុតមាំថាមិនប្រើទៀតទេ ដរាបណាមិនលក្ខណ្ឌចាំបាច់ ដើម្បីកុំអោយគេថាអ្នកនាងអួត និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នកនាងបានប្ដូរមកពាក់គ្រឿងអលង្ការផ្សេងជាទីលំអរជំនួសវិញ ដោយអ្នកនាងបញ្ជាក់ថា បើមានការខ្វះលុយដែលនាំអោយអ្នកនាងលក់ឈុតមាសទម្ងន់៤៧គីឡូក្រាម ក្នុងពេលណាមួយ ក៏មិនភ័យរឿងគេចាប់អារម្មណ៍ថាគ្រឿងមាសនោះទៅណា នៅពេលអ្នកនាងសម្រាកប្រើ។ អ្នកនាងថាខ្លួនចង់រក្សាគ្រឿងមាសនោះទុកធ្វើកេរអោយកូន ប៉ុន្តែបើទៀងមិនឈ្នះទាល់ក៏នឹងត្រូវដោះដូរនោះដែរ ទើបអ្នកនាងយល់ថាបើមិនពាក់យូរៗ ក៏ពិតជាធ្វើអោយមហាជនមិនមានការចាប់អារម្មណ៍ បើត្រូវលក់ចេញ។ ម្យ៉ាងមកពីអ្នកនាងភ័យៗព្រឺៗជុំវិញសុវត្ថិភាពផង ទើបទោះជាមិនទាន់លក់ចេញ ក៏ប្រកាសថាលែងហ៊ានពាក់សម្ង៉ែង៕

មតិយោបល់