រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្គូចោទលោក អូបាម៉ា ថា កំពុងមានបំណងប៉ុនប៉ងចង់ធ្វើឲ្យប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ទន់ខ្សោយ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីលោក ត្រាំ លើសារព័ត៌មាននាៗ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា ការផ្សព្វផ្សាយឯកសារដែលមិនអាចបញ្ជាក់ថា ជាឯកសារពិតប្រាកដ កាលពីសប្តាហ៍មុន ដោយចោទប្រកាន់លោក ត្រាំ ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទនោះ ជាផ្នែកមួយនៃការរិះគន់គ្មានមូលដ្ឋានរបស់រដ្ឋបាលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដើម្បីធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់របស់លោកត្រាំ ទោះជាលោកបានឈ្នះឆ្នោតយ៉ាងច្បាស់លាស់ក៏ដោយ។
លោក ពូទីន បានបន្ថែមថា ក្រុមអ្នកចោទប្រកាន់នេះ អាក្រក់ជាងពួកអ្នករកស៊ីផ្លូវភេទ ទៅទៀត ហើយលោកចោទសួរថា តើហេតុអ្វីបានជាលោក ត្រាំ ត្រូវការស្រ្តីពេស្យា បើលោកបានជួបស្រ្តីដែលមានសម្រស់ស្អាតជាងគេបង្អស់ក្នុងពិភពលោករួចហើយនោះ (ភរិយាលោក ត្រាំ)។
សូមជំរាបថា នាពេលថ្មីៗនេះ លោកអូបាម៉ា ចោទប្រកាន់លោក ត្រាំថា បានប្រព្រឹត្តសកម្មភាពផ្លូវភេទនៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុងមូស្គូកាលពីឆ្នាំ២០១៣៕
មតិយោបល់