ព័ត៌មានសិល្បៈ និងកម្សាន្ត

លីតៅហួរ ធ្លាក់ពីខ្នងសេះ បាក់ឆ្អឹងត្រកៀក

លីតៅហួរ ធ្លាក់ពីលើខ្នងសេះ ហើយត្រូវសេះជាន់ នឹង ធាក់ពីលើចំពីក្រោយ ចំឆ្អឹងជំនីខ្នង ឥឡូវត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហុងកុង នេះដោយយោងតាម គេហទំព័រ straitstimes.com បានចេញផ្សាយ ។

នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ គេហទំព័រ kapook បានចេញផ្សាយថា​ តារា​ឯកប្រុស លីតៅហួរ ជាតារាសម្ដែងល្បីឈ្មោះជាង ៣០ ឆ្នាំ បានត្រូវរងបួសធ្ងន់បន្ទាប់ពីធ្លាក់ពីលើខ្នងសេះ ខណៈដែលលោក មកថតស្ពត ពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ។

​ខាងក្រុមហ៊ុនពាណិជ្ជកម្ម The Heavenly King បានពោលឡើងថា ” លោក លីតៅហួរ បានមកថតស្ពតពាណិជ្ជកម្ម នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ហើយលោកបានធ្លាក់ពីលើខ្នងសេះ រហូតដល់រហូតដល់បាក់ឆ្អឹងអាងត្រគាក ទើបគ្រូពេទ្យជំនាញ បានបញ្ជូលលោកទៅរក្សាព្យាបាលភ្លាមៗ ទៅទីក្រុង ហុងកុង យ៉ាងរៀបរយ ដោយមិនគ្មានក្ដីអំពុល ” ៕

មតិយោបល់