ព័ត៌មានជាតិ

គណៈបញ្ជាការខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់

ភ្នំពេញៈ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពសាលាខណ្ឌដូនពេញ បានដឹកនាំកម្លាំង ចុះទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួល តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងដោយលោក សុខ ពេញវុទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ របស់គណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងបាញ់ត្រីខុសច្បាប់ខាងលើ ។

ជាលទ្ធផល សមត្ថកិច្ចធ្វើការ ដកហូតបានទូហ្គេមបាញ់ត្រីចំនួន១គ្រឿង និងកៅអីចំនួន១០ រួមនិងដាវស៊ាំម៉ូរ៉ៃ២ដើម យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការវាយកម្ទេចចោល៕

មតិយោបល់