ព័ត៌មានជាតិ

ស្អែកស្វាយរៀង ដាច់ភ្លើងកន្លះថ្ងៃហ្មង!

ស្វាយរៀងៈ អគ្គិសនីស្វាយរៀង នឹងធ្វើការផ្ដាច់ភ្លើងកន្លះ​ថ្ងៃ ដើម្បីអនុវត្តការងារជួសជុល​ផ្លាស់ប្ដូរកែទម្រខ្សែបណ្ដាញអគ្គិសនី (Pin Insolator)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង មុននេះបន្តិច។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ការផ្ដាច់ភ្លើងនេះ ធ្វើឡើងនៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ចាប់ស្ពានប្រសូត៌ រហូត​ដល់សង្កាត់ស្វាយតឿ(ក្រុងស្វាយរៀង)។

បញ្ជាក់ ៖ អគ្គិសនីស្វាយរៀង នឹងភ្ជាប់ចរន្តអគ្គិសនីជូនពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមសភាពជាក់ស្ដែងនៅពេលការងារបញ្ចប់៕

មតិយោបល់