វីដេអូចម្រៀងលាគ្នាចុងក្រោយរបស់ 2NE1 បានចេញកាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧ ដែលមានបង្ហោះជាផ្លូវការ នៅលើបណ្ដាលសង្គម យូធូប មានអ្នកទស្សនារហូតដល់ ១ សែននាក់ក្នុងរយៈពេល ១ ម៉ោង ។ បទចម្រៀងនេះទៀតសោត បានបង្ហាញប្រាប់សាធារណៈជនថា ក្រុមចម្រៀង 2NE1 បានរំលាយក្រុមហើយ ដោយវីដេអូទាំងគ្មានវត្តមានរបស់សមាជិកក្រុមនាង Minzy ឡើយ ។
សង្កេតឃើញថា មានទឹកអ្នកគាំទ្ររាប់លាននាក់បានអណ្ដែតនៅលើ គណនីផ្លូវការរបស់ក្រុម 2NE1 លើ អ៊ីនស្ដារក្រាម ក៏ប៉ុន្ដែ អ្នកវិភាគសិល្បៈមួយរូប បានបញ្ចេញមតិនៅលើ គណនីយយូធូប ថា” DONT TRUST THE BROKEN STORIES” ដែលមានន័យថា “កុំជឿនូវរឿងបែបបាក់មួយនេះ ” លោកបានបន្ដទៀតថា នេះគ្រាន់តែជាល្ខោនសិល្បៈកូរ៉េ ដែលសម្ដែងឲ្យយើងមើលតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ក្នុងបទមួយនេះ មានអ្នកបញ្ចេញមតិតិះដៀល ក្រុមហ៊ុន YG Entertainment ជាច្រើននាក់ ព្រោះពួកគេមិនពេញចិត្ត ចំពោះរឿងដើរចេញរបស់ Minzy នឹងគ្មានវត្តមាន Minzy នៅក្នុងបទចម្រៀងនេះផងដែរ ៕
មតិយោបល់