ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នក​និ​ពន្ធ​រឿង​ប្រ​លោម​លោក​ លោក​ Gore​ Vidal​ស្លាប់​ក្នុង​វ័យ ​៨៦​ ឆ្នាំ​

លោក Gore Vidal ដែលជាអ្នកនិពន្ធ សៀវភៅរឿងប្រលោមអ្នក ទស្សនាវដ្តី បានស្លាប់ ក្នុងវ័យ ៨៦ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្មួយប្រុសរបស់គាត់ Burr Steers ។

លោក Vidal បានស្លាប់នៅល្ងាចថ្ងៃអង្គារ ទី ៣១ ខែ កក្កដា នៅផ្ទះរបស់គាត់ ក្នុងទីក្រុង កាលីហ្វ័ញ៉ា Hollywood Hills លទ្ធផលនៃការស្លាប់នោះគឺបណ្តាលមកពីជំងឺរលាកសួត។

Eugene Luther Gore Vidal កើតនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ១៩២៥ នៅទីក្រុងញ៉ូវយ៉ក Vidal បានរីកធំធាត់រៀនចេះដឹងនៅក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ហើយក៏ចូលបម្រើកងទ័ព នៅឆ្នាំ ១៩៤៣ ហើយក៏បានបញ្ចប់នូវថ្នាក់ Hight School ផងដែរ ។

ខណះដែលអ្នកនិពន្ធរូបនេះចាប់ជំនាញផ្នែកអក្សរសាស្ត្រនោះគាត់បានសរសេររឿងប្រលោមលោកជាង ២០ រឿង ក្នុងនោះរួមមានរឿងប្រលោមលោក The City and the Pillar (1948), Myra Breckinridge (1968), Creation (1981) and Duluth (1983) និងមានជាច្រើនទៀត ។ក្រៅពីនេះលោក Gore Vidal ក៏បានសរសេរនូវរឿងប្រភេទខ្លីជាច្រើននិងទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនគាំទ្រផងដែរ៕

gore vidal

មតិយោបល់