ព័ត៌មានសេដ្ឋកិច្ច

តំបន់ការពារធម្មជាតិនៅកម្ពុជា គ្រោងនឹងពង្រីកឲ្យបានជាង ៧.៣លានហិកតា

ប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា គ្រោងនឹងពង្រីកឲ្យបានជាង ៧.៣លានហិកតា នាពេលខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ ក្រសួងបរិស្ថាន។

បច្ចុប្បន្នមានតំបន់ព្រៃឈើ ៣៧កន្លែង មានទំហំប្រមាណ ៦លានហិកតា កំពុងស្ថិតក្រោមការអភិរក្សជីវចម្រុះ ហើយនាពេលឆាប់ៗខាងមុខនេះ រដ្ឋាភិបាលកម្ពុជា នឹងបន្ថែមតំបន់ព្រៃឈើ ៨កន្លែងទៀត ដែលមានទំហំសរុបជាង ១.៤លានហិកតា។

ក្រសួង ក៏បានសម្រេចលើការបង្កើនការងារល្បាតរួមគ្នា ជាមួយកម្លាំងសហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារធម្មជាតិ ជ្រើសរើសមន្រ្តីឧទ្យានុរក្សបន្ថែម បណ្តុះបណ្តាលពង្រឹងសមត្ថភាព បង្កើនប្រសិទ្ធិភាពល្បាត ដើម្បីបំពេញការងារឲ្យបានកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន កំពុងចចារលក់ឥណទានកាបូន នៅតំបន់ព្រៃឡង់ និងតំបន់ជួរភ្នំក្រវ៉ាញ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍៕

មតិយោបល់