ភ្នំពេញៈ នៅម៉ោងប្រមាណជាង១២ថ្ងៃទី៩ ខែមិថុនា នេះ អ្នកនាង ម៉ៅ សុចាន់ធី ដែលជាតារាសម្ដែងជើងចាស់ បានមកលេងប្រទេសកម្ពុជាជាថ្មីទៀតហើយ បើទោះជាអ្នកនាងបានបាក់បែកគូដណ្ដឹងនៅស្រុកខ្មែរឡើងផ្អើលមុននោះ។
អ្នកនាងបញ្ជាក់ថា អ្នកនាងមកស្រុកខ្មែរលើកទី១ ក្រោយបាត់បង់ស្នេហានេះ គឺមករយៈពេល៣សប្ដាហ៍ ហើយអ្នកនាងមកលើកនេះ ដើម្បីមកចូលរួមមង្គលការបងប្អូន និងដើម្បីមកលេងសាច់ញាតិផងដែរ។
តារាដែលបានបន្សាត់ខ្លួននៅលើទឹកដីអាមេរិករូបបនេះ បញ្ជាក់ថា អ្នកនាងមកលេងស្រុកខ្មែរលើកនេះ គឺសម្រេចឈប់គិតរឿងរ៉ាវស្នេហាទៀតហើយ នាំឲ្យដំបៅទ្រូង បន្ទាប់ពីជួបស្នេហាប្រេះស្រាំម្ដងជាពីរដង៕
មតិយោបល់