កាលពីយប់ថ្ងៃទី២៥ មករា លោកចាន់ រដ្ឋា ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងភោជនីយដ្ឋានវីហ្វ្រេនទាំង៤សាខា និងជាអតីតហ្រ្វេស៊ីក្នុងចុងក្រោយកាលពីឆ្នាំ២០១១ បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធម ដោយមានវត្តមានតារាសិល្បៈល្បីៗឈ្មោះចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ លោកក៏បានទម្លាយមូលហេតុ ដែលបានបោះបង់សិល្បៈ ក្រោយពីបានក្លាយជាតារាស្ពត និងតួMV មានកេរ្តិ៍ឈ្មោះបានមួយខ្យល់។
លោកចាន់ រដ្ឋា និយាយថាបើទោះមិនចាប់ជាប់លេខ ក្នុងចំណោម៥នាក់កាលពីឆ្នាំ២០១១ ប៉ុន្តែឱកាសបានឈរលើឆាកក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងFreshie ក្នុងវគ្គផ្ដាច់ព្រ័ត្រ បានជួយអោយលោកទទួលជោគជ័យគួរសមក្នុងការថតស្ពត និងសម្ដែងខារ៉ាអូខេ។ យ៉ាងណាមិញ លោកបានសម្រេចចិត្តបោះបង់ដោយគ្មានការងាកក្រោយនោះទេ ដោយសារតែឪពុកម្ដាយដាក់កំហិតអោយគិតតែរៀន និងមិនអោយទទួលសម្ដែងតាមក្ដីស្រម៉ៃ។ លោកត្រូវបានគ្រួសារបណ្ដុះអោយចេះរកស៊ី ហើយដោយបានទទួលការជ្រោមជ្រែងពីបងៗធម៌របស់លោក ទើបមានឱកាសបានគ្រប់គ្រងហាងវីហ្វ្រេន អស់រយៈពេល៥ឆ្នាំរហូតធ្វើអោយមានការទទួលស្គាល់។ លោកថាហាងវីហ្វ្រេនមិនខុសពីមុខជំនួញរបស់លោកនោះទេ ទើបលោកសម្រេចចិត្តបោះបង់សិល្បៈ និងការងារក្រោយពេលរៀនចប់ ហើយទទួលគ្រប់គ្រងហាងនេះ។ អ៊ីចឹងហើយទើបលោកមានទំនាក់ទំនងជាមួយតារាសឹងតែគ្រប់ស្រទាប់វណ្ណៈ បើទោះជាលោកមិនបានបន្តការសម្ដែង ឬចូលប្រឡូកក្នុងសិល្បៈ។
ងាកមកកាន់ពិធីខួបកំណើតវិញ លោក ចាន់ រដ្ឋា បន្តថាមានការចូលរួមសុទ្ធតែតារាល្បីៗ ដោយសរុបទាំងភ្ញៀវដែលបានបង្ហាញខ្លួនផង គឺមានចំនួនប្រមាណ៣០០នាក់។ លោកថានេះជាការប្រារព្ធខួបធំលើកទី៤ ហើយក្រោយការប្រារព្ធពិធីនេះ លោកក៏ប្រហែលនឹងចូលសម្ដែងមួយរឿងឬ២រឿងទុកជាអនុស្សាវរីយ៍វិញដែរ បន្ទាប់ពីលោកយល់ថាខ្លួនឯងជោគជ័យ លើមាគ៌ាមុខជំនួញរបស់ខ្លួន ជាមួយនឹងភោជនីយដ្ឋានវីហ្វ្រេន។
ខាងក្រោមនេះជាបទសម្ភាសន៍របស់លោកអតីតហ្វេស៊ីលោកចាន់ រដ្ឋា និងទិដ្ឋភាពខួបកំណើតកាលពីយប់ថ្ងៃទី២៥ មករា នៅវីហ្វ្រេនបឹងត្របែក៖
https://www.youtube.com/watch?v=tptgvegJpog&feature=youtu.be
មតិយោបល់