ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាក City Plus មួយគ្រឿង ឆ្លងផ្លូវមិនគោរពភ្លើងស្តុប ក៏ត្រូវរថយន្តម៉ាក TOYOTA FRUNTEI បើកបុកខ្ទាតជាង១០ម៉ែត្រ ទៅលើឃឿនចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៥ មករា ២០១៧ នៅលើមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្ករម៉ាក TOYOTA FRUNTEI បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ តាមផ្លូវមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូរងគ្រោះម៉ាក City Plus ពណ៌ក្រហម មិនមានស្លាកលេខ ជិះដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូជិះតែម្នាក់ឯងតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមេភ្លើង ហើយភ្លើងស្តុបបានលោតពណ៌ក្រហម ជាផ្លូវអត្តិភាពរបស់ខាងរថយន្ត តែម៉ូតូមិនព្រមឈប់ចង់ជ្រែឲ្យហួសស្តុប តែត្រូវរថយន្តចេញមកបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យមនុស្ស និងម៉ូតូខ្ទាតទៅលើឃឿនមុខហាងនំបុង័អាស៊ីអ៊ឺរ៉ុប កែងនឹងផ្លូវ៣១០ បណ្តាលបុរសជិះម៉ូតូរងរបួសធ្ងន់ ស្លប់ស្តូកស្តឹង។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជន ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន៕
មតិយោបល់