ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធីវិញ្ញាណមានពិត របស់ប្រទេសថៃ ត្រូវវិញ្ញាណខ្មោចក្រឡុក

នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៦ សារព័ត៌មាន កាប៉ុក បានចេញផ្សាយថា ភ្ញៀវកិត្តិយសដែលបានអញ្ចើញចូលរួមក្នុងកម្មវិធី ” ឃុនអួតភី ” ឬ ភាសាខ្មែរយើងហៅថា កម្មវីធី វិញ្ញាណមានពិត របស់ស្ថានីទូរទស្សន៍ Work Point ប៉ុស្ដិ៍លេខ 23 ដែលសប្ដាហ៍ថ្មីនេះរបស់ កម្មវីធី បានបង្កភាពតក់ស្លុតដល់អ្នកទស្សនា ដោយភ្ញៀវកិត្តិយសត្រូវបានវិញ្ញាណរបស់ខ្មោច ចូលសណ្ឋិត និង ក្រឡុកកម្មវិធីទាំងមូល ឲ្យកាន់តែរន្ធត់​ នឹងព្រឺសម្បុរឡើង ។

ដោយភ្ញៀវកិត្តិយស គឺ អ្នកនាង ប៊យ និងមានស្វាមីជាអ្នកលក់អេតចាយ បានមកនិទាននៅក្នុងកម្មវិធីថា ” បានទៅទិញអេតចាយមក ហើយបានជួបរបស់ដូច ស្រោមជើង ដែលមានខ្ចប់ឆ្អឹងនៅពីក្នុងមកជាមួយ ទើបប្រញាប់យកទៅទុកនៅក្រោមដើមឈើ ក្រោយមកនាងបានយល់សប្ដិថា មាននារីម្នាក់ស្លៀកឈុតពណ៌ខ្មៅ មកឈរនៅមុខព្រះភូមិនៅពីមុខផ្ទះ ។

ក្រោយមកទៀតកូននាងបានប្រាប់ថា ឃើញឪពុកមិនមានក្បាល ហើយក៏ប្រញាប់ទៅវត្តយក ស្រោមជើងស្រោបឆ្អឹងទៅឲ្យ យាយជីធ្វើបុណ្យឲ្យ នៅក៏នៅមិនទាន់ឃើញប្ដីខ្លួនមានក្បាលនៅឡើយ ហើយមានគេប្រាប់នាងថា កុំឲ្យនាងចាប់ តែនាងនៅតែជំនះចាប់ស្រោមជើងនេះ បន្ទាប់មកទៀតនាងនឹងប្ដីបានធ្វើពិធីតាមបែបសាសនា ដោយការចង់ក្រណាត់នៅនឹងដើមឈើ ។

យ៉ាងនោះក្ដី រឿងរ៉ាវកាន់តែធ្ងន់ទៅៗ ដោយ អ្នកនាងប៊យ​ បែបធ្វើមកត្រូវខ្មោចសណ្ឋិត ហើយព្យាយាមចង់សម្លាប់ខ្លួន នឹង សម្លាប់មនុស្សនៅក្នុងផ្ទះទាំងអស់ទៅវិញ ។

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនាថ្ងៃនោះ ស្រ្ដីរូបនេះបានបង្ហាញពីអនុភាពវិញ្ញាណរបស់ខ្មោចដែលសណ្ឋិត ក្នុងរាងកាយនាង ដល់មហាជនបានទស្សនា ឡើងម្នាក់ៗព្រឺរោម នឹងទប់ទឹកភ្នែកមិនជាប់ព្រោះដោយមានក្ដីអាណិតចំពោះស្រ្ដីម្នាក់នេះ ៕

ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ​ ៖

https://www.youtube.com/watch?v=gR2up5gF_oI

មតិយោបល់