ពិភពលោកអាចនឹងបង្កើតពាក្យថ្មីមួយទៀតសម្រាប់ដាក់សម្គាល់បុគ្គលដែលមានទ្រព្យសម្បត្តិខ្ទង់ ១ ពាន់ពាន់លានដុល្លារ (១,០០០,០០០,០០០,០០០ ដុល្លារ) ឬ ១ ទ្រីលានដុល្លារ។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ ដែលបានគុណគូរឃើញថា ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates នឹងក្លាយទៅជាកំពូលមហាសេដ្ឋីប្រាក់ខ្ទង់សែនកោដដុល្លារ នៅក្នុងរយៈពេល ២៥ ឆ្នាំបន្ទាប់។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយអង្គការ Oxfam អន្តរជាតិ នេះបានបន្ថែមថា លោក Bill Gates ដែលជាមហាសេដ្ឋីលំដាប់លេខ១ របស់ពិភពលោក នាពេលបច្ចុប្បន្ន នឹងទទួលបានងារជា Trillionaire នៅពេលដែលរូបលោកមានវ័យ ៨៦ ឆ្នាំ ពោលគឺ នៅរយៈពេល ២៥ ឆ្នាំទៀត។
ការហ៊ានចេញរបាយការណ៍ដូចនេះ គឺអង្គការ Oxfam ផ្អែកលើកំណត់ត្រានៃកំណើនទ្រព្យសម្បត្តិរបស់លោក Gates ដែលមានអត្រា ១១% រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០០៩ ហើយបើតួលេខនេះគ្មានការថយចុះនោះទេ អគ្គនាយកក្រុមហ៊ុន Microsoft រូបនេះ នឹងមានប្រាក់រហូតដល់ ១,០០០,០០០,០០០,០០០ ដុល្លារ ដំបូងគេបង្អស់ក្នុងលោក នៅឆ្នាំ ២០៤២ ជាមិនខាន៕
ប្រភពព័ត៌មាន៖ ndtv
មតិយោបល់