(ភ្នំពេញ)៖ ជាការពិតណាស់ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ មហាជនក៏ដូចជាអ្នកគាំទ្រសង្កេតឃើញថា ពិធីការិនីសម្បូរវោហារស័ព្ទ កែវ ចាន់និមល និងគ្រួសារបានដឹកដៃគ្នា ទៅសម្រាកលំហែកាយនៅក្រៅប្រទេសយ៉ាងមានក្តីសុខ និងបានបាត់មុខមួយរយៈលើឆាកតន្ត្រី។ តែយ៉ាងណា នៅពេលនេះស្រាប់តែមានតម្រុយនៃការវិលត្រឡប់ជាថ្មី របស់ កែវ ចាន់និមល មកកាន់ពិភពសិល្បៈក្នុងស្រុកហើយ តាមរយៈការបង្ហាញរូបភាពប៉ុន្មានសន្លឹកថ្មីៗនេះ។
រូបភាពបង្ហាញស្នាមញញឹមស្រស់បំព្រង ហាក់សប្បាយរីករាយក្នុងការវិលត្រឡប់មកកាន់អាជីពសំណព្វចិត្តរបស់របស់ខ្លួននេះ ចាន់ កែវនិមល បានបញ្ជាក់ដោយសំណេរថា «ស្វាគមន៍ការងារថ្មី បន្ទាប់ពីសម្រាកជាច្រើនខែ! អរគុណសម្រាប់ការផ្តល់តម្លៃជាពិសេសការរង់ចាំ ចាប់ផ្តើមសារថ្មីម្តងគឺអារម្មណ៍ថ្មីសន្លាង»។ ចំពោះដំណឹងវិលត្រឡប់នេះដែរ គេឃើញមានហ្វេនៗ និងអ្នកសិល្បៈជាច្រើនបានចូលខមិនសាទរ ដោយភ្ជាប់ជាមួយក្ដីនឹករឮកជាពន់ពេកផងដែរ។
ធីការិនីហង្សមាសអ្នកនាង ចាន់ កែវនិមល សរសេរសារខាងលើ ដោយភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងឈុតពណ៌មាសយ៉ាងស្រស់ស្អាត ព្រមជាមួយសំណេរប្រកាសវិលត្រលប់មកបំរើអារម្មណ៍បងប្អូនទស្សនិកជនជាថ្មីម្ដងទៀត ក្រោយសម្រាកលំលែកាយនៅក្រៅប្រទេសរួមគ្រួសារអស់រយៈពេលជាច្រើនខែ បន្ទាប់ពីជាសះស្បើយកូវីដ១៩៕
មតិយោបល់