ព័ត៌មានសេដ្ឋកិច្ច

Cellcard ១$ ដូរបាន ១០០$ លក់ក្រោមថ្លៃដើម ផ្ទុយពីបទប្បញ្ញត្តិជាធរមាន

កម្មវិធីអស្ចារ្យ ១ដុល្លារ ដូរបាន ១០០ដុល្លារ របស់ក្រុមហ៊ុន Cellcard គឺផ្ទុយពីបទប្បញ្ញត្តិជាធរមាន ដោយមិនបានសុំការអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា និងលក់ក្រោមថ្លៃដើម។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រហ្វេសប៊ុករបស់ និយ័តករទូរគមនាគមន៍កម្ពុជា ចេញផ្សាយនៅព្រឹកនេះ។

លោក ស៊ា ណារ៉េត សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា បានកោះអញ្ជើញតំណាងក្រុមហ៊ុន ខែមហ្ស៊ីអែសអឹម ដើម្បីពិភាក្សាលើការផ្សាយពាណិជ្ជកម្មបញ្ចុះថ្លៃការសន្ទនាក្នុងបណ្តាញតែមួយ។

ជាលទ្ធផល ក្រុមហ៊ុនទទួលស្គាល់ថា ការធ្វើនេះជាការអនុវត្តផ្ទុយ ប៉ុន្តែ ក្រុមហ៊ុនអនុវត្ត ដើម្បីធានាការប្រកួតប្រជែង ដោយមិនស្មោះត្រង់ ក្នុងទីផ្សារ និងមិនមានបំណងប្រឆាំងនឹងច្បាប់នោះទេ ដោយចង់ឲ្យមានការអនុវត្តដូចគ្នាចំពោះក្រុមហ៊ុនដទៃ។

ដូច្នេះ ក្រុមហ៊ុន បានស្នើឲ្យ និយ័តករទូរគមនាគមន៍កម្ពុជា រៀបចំពិភាក្សាពីករណីនេះឡើងវិញ ជាមួយក្រុមហ៊ុនទាំងអស់ លើការងារប្រកួតប្រជែងនេះ។

គួររម្លឹកដែរថា ក្រុមហ៊ុន Cellcard បានដំណើរការសេវាកម្មវិធីដូរលុយអស្ចារ្យនេះ ចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧កន្លងមកនេះ ក្នុងឱកាសគម្រប់ខួបទី ២០ឆ្នាំរបស់ Cellcard៕

មតិយោបល់