មួយរយៈមុន តារាសម្តែងដែលមានឈ្មោះលេចធ្លោគួរសមក្នុងពិភពសិល្បៈ លោក ស៊ិន សំនៀង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលព្រោះធ្លាយរូបស្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហើយថ្មីៗនេះក៏លេចឭនូវព័ត៌មានថា តារាសម្តែងរូបនេះ បានរត់ទៅបួសព្រោះខកចិត្តរឿងស្នេហា ។
ក្នុងរឿងអក្សរសិល្ប៍របស់ខ្មែរ ក្រោមចំណងជើងថា «ទុំទាវ» ដែលត្រូវបានគេដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់សិស្ស នោះត្រូវបានគេដឹងថា ទុំ បានសម្រេចចិត្តសឹកព្រោះតែទាវ ឃើញភ្លាមស្រឡាញ់ភ្លែត ដែលជាហេតុធ្វើឲ្យទុំ ក្ស័យជីវិត ព្រោះស្នេហ៍ ។
ដោយឡែកក្នុងពិភពសិល្បៈបច្ចុប្បន្នវិញ ត្រូវបានអ្នកជិតដិតនិងលោក ស៊ិន សំនៀង ដែលជាប្រភពច្បាស់ការ បានប្រាប់ថា ពេលនេះលោក ស៊ិន សំនៀង បានរត់ទៅបួស បាត់ហើយ ខណៈដែលកំពុងថតភាពយន្តបានពាក់កណ្តាលទី បន្ទាប់ពីលោកមានបញ្ហាផ្លូវចិត្តជាទម្ងន់នោះ ។
ប្រភពដដែលបានបន្តថា ក៏ព្រោះតែស្នេហា ដែលមិនចុះសម្រុងនឹងគ្នា ដែលជាដើមហេតុ ធ្វើឲ្យលោក ស៊ិន សំនៀង បានដាច់ចិត្តភ្លាមៗ រតទៅបួសដើម្បីធ្វើចិត្តឲ្យស្ងប់ ដែលការបួសនោះ មិនមែនជាការបួសសងគុណអ្វីនោះទេ ។
ទោះបីជាយ៉ាងណា ប្រភពខាងលើ មិនបានបង្ហាញពីទីតាំងនៃវត្តអារាម ដែលលោក ស៊ិន សំនៀង រត់ទៅបួសនោះទេ ស្របពេលដែល ខាងក្រុមការងារ Post Komsan មិនទាន់អាចសូមការអធិប្បាយពីតារារូបនេះបាននៅឡើយ៕
មតិយោបល់