ភ្នំពេញៈ កម្លាំងរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក មាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី ស្នងការងនគរបាលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានខណ្ឌចំការមន ជាច្រើននាក់ទៀត បានចុះមកធ្វើការដកហូតនូវរូបសំណាកព្រះគ្រូ ថាមកុងតាក់ ចេញពីព្រះវិហាវត្តកៅដាយ ទៅតាមកាលដែលបានកំណត់នាពេលកន្លងមក។ ការអនុវត្តន៍នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៧ នៅព្រះវិហាវត្តកៅដាយ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ដោយយោងទៅតាមពេលវេលាដែលកំណត់ដោយសាលារាជធានីភ្នំពេញកាលពីពេលកន្លងមកនោះ ក្នុងថ្ងៃនេះដែរ គណៈកម្មាធិការចម្រុះមួយក្រុមបានចុះមកធ្វើការដកហូតយកចេញនូវរូបសំណាកព្រះគ្រូ ថាមកុងតាក់ ចេញពីព្រះវិហាវត្តកៅដាយនោះ។ ដោយការចុះមកធ្វើការដកហូតចេញនូវរូបសំណាកព្រះគ្រូខាងលើនេះដែរ បានធ្វើឡើងក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញ និងកម្លាំងរបស់អាជ្ញាធរខណ្ឌចំការមនជាច្រើននាក់ទៀតផងដែរ។
ការដកហូតយករូបសំណាករបស់ព្រះគ្រូ ថាមកុងតាក់ ចេញពីវត្តកៅដាយនេះដែរគឺបានធ្វើឡើង ក្រោយពីមានជម្លោះដណ្តើមគ្នាកាន់កាប់វត្តរបស់គណៈកម្មាធិការវត្តចំនួនពីរក្រុមដែលកើតទំនាស់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនោះ៕
មតិយោបល់