(ភ្នំពេញ)៖ ដេននី ក្វាន់ ត្រូវបានគេដឹងថា ជាតារាសម្តែងសិចស៉ីមួយរូប ដែលតែងតែបង្ហាញដើមទ្រូងមូលក្បំ សម្រស់ឆើតឆាយលើបណ្តាញសង្គម ធ្វើឲ្យប្រុសៗមិនតិចនាក់នោះទេ សំលឹងមិនដាក់ភ្នែក ស្ទើរហូរឈាមច្រមុះ ពេលនាងបញ្ចេញភាពសិចស៉ីម្តងៗ។ យ៉ាងណាមិញ នៅពេលនេះ ស្រាប់តែមានដំណឹងថា ដេននី ក្វាន់ បន្ទាប់ពីមានភាពជោគជ័យលើការកែសម្ភស្សស្ទើរគ្រប់ទីកន្លែងលើរូបរាងកាយរបស់នាង ស្រាប់តែសម្រេចចិត្តបើកហាងកែសម្ភស្សនៅខែក្រោយនេះ។
ដេននី ក្វាន់ បានអះអាងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «ខ្ញុំជោគ ជ័ យ ជាមួយនឹង ការវះ កាត់កែសម្ភស្ស ដូចជា ភ្នែក ច្រមុះ មាត់ចង្ការ ថ្គាម ដើមទ្រូង និង រាង។ ឥឡូវ នេះ នាង ខ្ញុំសម្រេច ចិត្ត ថា បើកគ្លីនិកកែសម្ផស្សហើយ ជួយគាំទ្រផង ចង់ ស្អាតមករក ដេននីក្វាន់ មក» ។
គួរជម្រាបថា ការប្រកាសក្ដែងៗរបស់តារាស្រីនិយមស្លៀកពាក់ស៊ិចស៊ីរូបនេះ គឺបន្ទាប់ ពីរូប នាង បានទទួលជោគជ័យលើការវះកាត់កែសម្ផស្សជាច្រើនដង និងជាច្រើនកន្លែងនៃតួខ្លួននាពេលកន្លងមកដូចជា ភ្នែក ច្រមុះ មាត់ ចង្ការ ថ្គាម ដើមទ្រូង និងការវះកាត់លើរាងកាយរបស់នាង គឺសុទ្ធតែទទួល បាន លទ្ធផល គួរ ជា ទី គប់ចិត្ត៕
មតិយោបល់