តំាងពីថ្ងៃទី២៨ មករា ដែលគេឃើញតារាចម្រៀងនាង ពេជ្រ សោភា ដឹកនាំក្មេងៗជាក្រុមរាំ និងមានក្មួយរបស់នាងផងទៅដើរលេងនៅប្រទេសថៃ ដោយអ្នកទាំង១០រូប ត្រូវគេឃើញបង្ហាញសម្មភាពដើរលេងយ៉ាងរីករាយក្រោមការចំណាយទាំងស្រុងរបស់នាង។ យ៉ាងណាមិញ នាងថានេះមិនមែនជាលើកទី១ទេ ដោយសារតែពេលកន្លងមក ក៏ធ្លាប់ដឹកនាំក្មេងៗទាំងនោះទៅលេងនៅប្រទេសវៀតណាម និងតំបន់លំហែកាយផ្សេងទៀតផងដែរ។
ពេជ្រ សោភា និយាយថាសរុបទាំងក្រុមរាំ និងក្មួយផង នាងមានគ្នាចំនួន១០នាក់ ក្នុងដើរលេងនៅលើទឹកដីថៃ សម្រាប់ឱកាសចូលឆ្នាំចិននេះ។ នាងគ្រោងត្រលប់មកវិញនៅថ្ងៃទី៣១ មករា ដើម្បីបន្តការងារច្រៀងរាំដែលជាប់កុងត្រា។ ក្នុងដំណើរដើរកម្សាន្តជាទ្រង់ទ្រាយធំនោះ នាង និងក្រុមរាំក៏បានដើរទិញសំលៀកបំពាក់ និងគ្រឿងច្នៃម៉ូដ សម្រាប់វត្តមានឡើងឆាកអោយមើលឃើញប្លែកផងដែរ ទើបនាងយល់ថាដំណើរកម្សាន្តរបស់ខ្លួនមិនឥតប្រយោជន៍។ នាងថាកន្លងមកធ្លាប់បានទៅដើរលេងបែបនេះច្រើនដងមកហើយ ជាពិសេសគឺទៅប្រទេសវៀតណាម ដើម្បីលំហែខួរក្បាលផង និងដើម្បីបាននាំក្រុមរាំដើរមើលគេមើលឯង កុំអោយស្មុគផង។ យ៉ាងណាមិញ គេមិនឃើញវត្តមានលោកឆឹម សក្កដា ជាគូស្នេហ៍អមដំណើរនោះទេ ដោយនាងបញ្ជាក់ថាលោករវល់ទៅស្រុកក្នុងឱកាសចូលឆ្នាំចិន ហើយនាង និងក្រុមការងារបានកំណត់រួចហើយ មិនអាចលើកពេលដើម្បីទៅលេងប្រទេសថៃរយៈពេល៣-៤ថ្ងៃ ខុសពីថ្ងៃបន្ទាប់ពីសែនចិននោះ។ នាងថាសប្បាយចិត្ត ហើយបើទោះជាបានចំណាយលុយច្រើន ដើម្បីអោយក្មេងៗបានសប្បាយ តែក្មេងៗទាំងនោះក៏ធ្វើអោយនាងកក់ក្ដៅ នឹងការចំណាយពេលវេលានៅលើទឹកដីថៃ នោះជាមួយផងដែរ។ នាងថាមួយឆ្នាំបានដើរលេងតែមួយលើកយ៉ាងកម្រ អ៊ីចឹងហើយទើបគ្រាន់តែអំឡុងចូលឆ្នាំចិន អត់មានកម្មវិធីច្រៀងរាំ ក៏ចេញដំណើរទៅលេងប្រទេសថ្លៃភ្លាម ដើម្បីបានដើរលម្ហែកាយ និងបានទិញអ៊ីវ៉ាន់ជុំគ្នាផង ស្រួលយកមកច្នៃក្នុងវេទិកាសិល្បៈ។ នាងថាប្រទេសថៃនាងឡើងចុះញឹក ប៉ុន្តែសម្រាប់គម្រោងមកលេងជុំគ្នាបែបនេះ គឺជារឿងកម្រ៕
មតិយោបល់