ព័ត៌មានសុខភាព

៣យប់ មុខរបស់អ្នកនឹងម៉ដ្ឋខៃគ្មានស្នាមអុជខ្មៅអ្វីទាំងអស់

បច្ចុប្បន្ននេះ មានផលិតផលថែរក្សាសម្រស់ជាច្រើនណាស់ដែលមានលក់នៅលើទីផ្សារ ក៏ប៉ុន្តែផលិតផលមួយចំនួនគ្មានប្រសិទ្ធភាព ហើយមានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើប្រាស់ក្រែមធម្មជាតិ ដែលផ្សំឡើងពីដំឡូងបារាំងវិញ មិនត្រឹមតែគ្មានផលប៉ះពាល់នោះទេ ស្បែកមុខរបស់អ្នកនឹងប្រែជាម៉ដ្ឋរលោង ហើយគ្មានស្នាមអុជខ្មៅ ក្នុងរយៈពេលដ៏ខ្លីបំផុត។

វីធីទី១ ដំឡូងបារាំង + ក្រូចឆ្មា

– ដំឡូងបារាំង ១មើម (ចិតសំបកចេញឲ្យស្អាត)
– ក្រូចឆ្មាមួយចំហៀង (ច្របាច់យកទឹក)

ការរៀបចំ៖
អ្នកត្រូវកិនដំឡូងបារាំងឲ្យម៉ត់ រួចបន្ថែមទឹកក្រូចឆ្មាចូល ហើយកូរឲ្យរលាយចូលគ្នា។

របៀបប្រើ៖
ចាប់ផ្តើមលាបនៅលើផ្ទៃមុខរបស់អ្នកថ្នមៗ ហើយទុកឲ្យល្បាយនេះធ្វើសកម្មភាពរយៈពេល ២០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។

វិធីទី២ ដំឡូងបារាំង + ត្រសក់
– ដំឡូងបារាំង ១មើម (ចិតសំបកចេញឲ្យស្អាត)
– ត្រសក់ ១កំណាត់

ការរៀបចំ៖
យកដំឡូងបារាំង និងត្រសក់ កិនបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។

របៀបប្រើ៖
លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ រួចទុករយៈពេល ២៥នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។

សូមព្យាយាមអនុវត្តរូបមន្តនេះជាប្រចាំ លោកអ្នកនឹងចាប់ផ្តើមឃើញលទ្ធផលបណ្តើរៗក្នុងរយៈពេល ៣យប់៕

មតិយោបល់