ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយ G-Dragon មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលជប៉ុន

តារាម៉ូដែលជប៉ុន នាង Nana Komatsu បានលេចឮនូវរឿងអាស្រូវជាថ្មីម្ដងទៀត ជាមួយតារាចម្រៀង កូរ៉េ ខាងត្បូង G-Dragon ដែលកាលពីខែ កញ្ញា ឆ្នាំ ២០១៦ អ្នកទាំងពីរត្រូវបានបែកធ្លាយ នូវទំនាក់ទំនងស្នេហាលាក់លៀម ស្ងាត់ៗ តែត្រូវបានអ្នកគាំទ្រប្រទះឃើញ ទើបធ្វើឲ្យមានព័ត៌បែកធ្លាយចេញមកខាងក្រៅ ក៏ប៉ុន្ដែសមីខ្លួន G-Dragon នាពេលថ្មីនេះ បានទំលាយនូវរូបភាពស្វីតៗជាមួយ តារាម៉ូដែល Nana Komatsu កាលពីថ្ងៃម្សិលមិញ ។

ព័ត៌មានដែលធ្លាប់តែលេចឮមួយនេះបានក្លាយជារឿងពិត ដែលរូបភាពនៅបណ្ដាញសង្គម អ៊ីនស្ដារក្រាម នឹង ធ្វីតតឺ របស់ G-Dragon បានទម្លាយរូបរបស់ខ្លួនជាមួយនារីជប៉ុន ស្វីតជាមួយគ្នា កាន់ដៃគ្នាយ៉ាងស្អិតរមួត ហើយមិនក្រែងពីពាក្យនិទ្ទា ឬរឿងអាស្រូវផ្សេងឡើយ បើទោះបីជា ធ្លាប់មានពត៌មានពីសមាជិករួមក្រុម Big Bang គឺមានទំនាក់ទំនងលួចលាក់ជាមួយនារីជប៉ុនដូចគ្នា យ៉ាងណាក្ដី ក៏ G-Dragon ហាក់បីដូចចង់បង្ហើបទំនាក់ទំនងស្នេហាមួយនេះពិតប្រាកដមែន ។

គួរបញ្ជាក់បន្ថែមថា នៅខែ វិច្ឆិកា ឆ្នាំ ២០១៦ អ្នកទាំងពីរមានការណាត់ជួបលួចលាក់ លក្ខណៈគូស្នេហ៍ម្ដងដែរ កាលបន្ទាប់ពី បានថតបង្ហាញម៉ូដ ឲ្យទស្សនាវដ្តី Nylon Magazine ហើយអ្នកទាំងពីរត្រូវលើកទឹកចិត្តថា ជាគូបង្ហាញម៉ូដដ៏សក្ដសម ដូចគូស្នេហ៍ couple ។ យ៉ាងណាមិញ G-Dragon ពុំទាន់មានការបកស្រាយជាសាធារណៈ ចំពោះការបំភ្លឺបន្ថែមពីលើរឿងរ៉ាវនេះ នៅឡើយទេ គ្រាន់តែបង្ហើបរូបថតជាមុនសិន ៕

មតិយោបល់