ព្រៃវែងៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចបឹងប្រថ្ម ស្ថិតភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃ (ខាងកើតភូមិចម្ងាយ200ម៉ែត្រ)។
សាកសពគេមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកោសលវិច័យបញ្ជាក់ថា សពពុំឃើញស្លាកស្នាមអ្វី ដែលពាក់ព័ន្ធនឹងអំពើឃាតកម្ម។ សមត្ថកិច្ចសន្និដ្ឋានថា ជាមនុស្សវិកលចរិត ហើយលង់ទឹកស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពសមត្ថកិច្ចយកមករក្សាទុកនៅវត្តក្តីបាវិត ភូមិជៃកំពក ឃុំជៃកំពក ស្រុកព្រះស្ដេច ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ៕



មតិយោបល់