យោងតាមសេចក្តីរាយការណ៍ បានបង្ហាញឲ្យដឹងថា តារាល្បីៗ ជាច្រើនដួង នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ Grammy Awards ដែលប្រារពឡើងនៅក្នុងឆ្នាំនេះនោះទេ។
Grammy Awards គឺជាកម្មវិធីមួយ ដែលមានតម្លៃសម្រាប់តារាៗគ្រប់រូប ប៉ុន្តែបើយោងតាម ប្រភពព័ត៌មាន TMZ បានចុះផ្សាយឲ្យដឹងថា Justin Bieber, Drake និង Kanye West ជាដើម បានធ្វើពហិកា ដោយមិនចូលរួមក្នុងកម្មវិធី ខាងលើនោះទេ ដែលធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ។
បើទោះបីជាធ្លាប់បានឈរឈ្មោះ ៤ដង ក្នុងកម្មវីធី Grammy Awards តែតារាចម្រៀង Justin Bieber គ្រោងនឹងមិនចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ ។ ព្រោះតែតារារូបនេះ គិតថា ពានរង្វាន់ នេះលែងសំខាន់ និងមិនមែនជាអត្ថន័យនៃភាពវ័យឆ្លាត តារាស្រករក្រោយនោះទេ។
តារាចម្រៀងរ៉េប Drake ក៏ធ្លាប់ឈរឈ្មោះ ៨ដង ក្នុងកម្មវិធីខាងលើ ប៉ុន្តែតារាចម្រៀង អាយុ ៣០ឆ្នាំ ដោយដាក់ពហិការ មិនចូលរួម ដោយជំនួសមកវិញ ទៅសម្តែងនៅតំបន់អឺរ៉ុប។
Kanye West ក៏ដូចគ្នាដែរ ដោយគាត់គិតថា មិនដែលបានឈ្នះពានទូទៅ សម្រាប់សិល្បៈករ សិល្បៈការីនីនោះទេ ។
Frank Ocean កាលពីឆ្នាំទៅ ទទួលបានពានរង្វាន់ ជាតារាចម្រៀងដែលមាន អាលប៊ុមល្អ ជាងគេ តែ គាត់នឹងមិនចូលរួមកម្មវិធីខាងលើឡើយ ដោយគិតថា កម្មវិធីនេះ ហួសសម័យហើយ មិនបានឆ្លុះបញ្ចាំង ពីទេពកោសល្យ សិល្បករវ័យក្មេងនោះទេ៕
មតិយោបល់