ព័ត៌មានជាតិ

ស្ងាត់ៗមិននិយាយជាមួយអ្នកជិតខាង ចងកសម្លាប់ខ្លួន ផ្អើលភូមិ

កណ្តាល: មានករណីអត្តឃាត​ បានកើតឡើងដោយបុរសម្នាក់ សម្រេចចងកសម្លាប់ខ្លួនឯង ចោលកូន និងប្រពន្ធ។ ហេតុការណ៍បានកើតឡើង នាវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ នៅផ្ទះជនរងគ្រោះ ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ជីប ឡា អាយុ២៧ឆ្នាំ ភេទប្រុស មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ បានធ្វើអត្តឃាត ដោយចងក បញ្ចប់ជីវិតខ្លួនឯង នៅក្នុងផ្ទះដែលកំពុងរស់នៅ។ ក្រោយពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍ឈើទាលបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ឆ័យ និងស៊ើបអង្កេត។

សមត្ថកិច្ចបន្តថា យោងតាមការបំភ្លឺរបស់ក្រុមគ្រួសារ និងអ្នកជិតខាងបានបំភ្លឺថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរសងប្រាក់ដែលជំពាក់គេ ហើយនិយាយថា កុំឲ្យជំពាក់កម្មគ្នា និង​មានទឹកមុខស្រពោន មិនសូវនិយាយស្ដីជាមួយអ្នកជិតខាង ហើយផឹកស្រា។

គួរបញ្ជាក់ថា ឈ្មោះ ជីប ឡា មានប្រពន្ធតែមិននៅផ្ទះជុំគ្នា ព្រោះប្រពន្ធត្រូវទៅធ្វើការជាកម្មកររោងចក្រកាត់ដេរនៅបឹង
ក្រពើ ក្នុងរាជធានីភ្នំពេញ និងកូនប្រុសម្នាក់។

សមត្ថកិច្ចផ្នែកជំនាញ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឈើទាល មេភូមិ ពេទ្យឃុំ បានសហការត្រួតពិនិត្យសាកសព ឃើញពុំមានស្លាកស្នាមអ្វីផ្សេង គួរឲ្យកត់សម្គាល់ ដែលឈានដល់កាសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសារចងក ប្រាកដមែន និងបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់