ព័ត៌មានសិល្បៈ និងកម្សាន្ត

អាចទេ Paris Jackson គ្រោងបែកគ្នាពីមិត្តប្រុសមិនខ្វល់ថ្ងៃ Valentine’s Day

Paris Jackson ជាកូនស្រីរបស់កំពូលតារាចម្រៀង ប៉ប ដែលមានមិត្តប្រុសជាតារាចម្រៀង រ៉ក​ ឈ្មោះថា Michael Snoddy ដែលទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានភាពផ្អែមល្ហែម និង មានចំណងមេត្រីជាមួយគ្នាយូរអង្វែង ដែលហើយ ក៏ប៉ុន្ដែសង្កេតឃើញថា បន្ទាប់ពីត្រឡប់មកពីដំណើរវិស្សមកាលនៅទី ក្រុង ប៉ារីស វិញនាងបានលុបរូបភាព នៅក្នុងបណ្ដាញសង្គម អ៊ីនស្ដារក្រាម ជាមួយមិត្តប្រុស ចោលអស់ដោយមិនបញ្ជាក់មូលហេតុ ។

នារដូវកាលវិស្សមកាល នាងជាមួយមិត្តប្រុស ដឹកដៃគ្នាធ្វើដំណើរទៅទីក្រុង ប៉ារីស ថែមទាំងថតរូបគូស្នេហ៍យ៉ាងផ្អែមល្ហែមនៅពីក្រោម Tour Eiffel Tower ក៏ប៉ុន្ដែ ក្នុងខណៈដែលនាងមានពេលវេលាស្វីតៗ ជាមួយមិត្តប្រុស នោះស្រាប់តែ សារព័ត៌មានជាច្រើនបានពន្លយរឿង នាងត្រូវបានជនមិនស្គាល់មុខចាប់រំលោភ ដែលសារព័ត៌មាននោះហាក់បីដូចជា វ៉ៃផ្ដាច់នូវទំនាកទំនងនាង និងគូស្នេហ៍ដូច្នោះដែល ។

សូមជម្រាបបន្ថែមថា ការដែលនាងលុបរូបភាពរបស់នាងជាមួយមិត្តប្រុសនាង នោះមិនដឹងប្រាកដថា ពីព័ត៌មានខាងលើ ឬយ៉ាងណាទេ តែប្រភពមកពីខាងក្រុមគ្រួសារនាង បានប្រាប់សារព័ត៌មាន radaronline ថា ទំនាក់ទំនងស្នេហ៍នាង មានភាពទៅមិនរួចជាយូរណាស់មកហើយ ៕

មតិយោបល់