ថ្លើម មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការសម្អាតកាកសំណល់ និងជាតិពុលចេញពីរាងកាយ។ ប៉ុន្តែ ប្រសិនបើថ្លើមមានបញ្ហាវិញនោះ កាកសំណល់ ព្រមទាំងជាតិពុលផ្សេងៗច្បាស់ជាប្រមូលផ្តុំកាន់តែច្រើនឡើងៗ ហើយទីបំផុតអ្នកនឹងមានបញ្ហាសុខភាពធ្ងន់ធ្ងរជាមិនខាន។
ដូច្នេះ តើត្រូវធ្វើដូចម្តេចដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ? រឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើ គឺជួយសម្អាតជាតិពុលចេញពីថ្លើមតាមរយៈការទទួលទានរបបអាហារ។
១.រមៀត
រមៀតជាផ្នែកមួយនៃគ្រឿងទេសដែលល្អបំផុតក្នុងការសម្អាតជាតិពុលពីក្នុងថ្លើម មិនតែប៉ុណ្ណោះប្រសិនបើអ្នកបន្ថែមរមៀតជារបបអាហារជាប្រចាំ វាក៏អាចជួយជំរុញដល់ការរំលាយជាតិខ្លាញ់ក្នុងរាងកាយផងដែរ។
២.ស្ពៃក្តោប
ស្ពៃក្តោប អាចជួយរំញោចសកម្មភាពអង់ស៊ីមរបស់ថ្លើម ដែលធ្វើឲ្យជាតិពុលត្រូវបញ្ចេញចោលយ៉ាងឆាប់រហ័ស។
៣.ក្រូចឆ្មា
ក្រូចឆ្មា សម្បូរទៅដោយវីតាមីន C ពីធម្មជាតិ ដែលអាចជួយបញ្ចេញជាតិពុលតាមរយៈទឹកនោមយ៉ាងងាយស្រួលបំផុត។
៤. ខាត់ណាផ្កា
ខាត់ណាផ្កា អាចជួយបង្កើនការផលិតអង់ស៊ីមក្នុងរាងកាយ ដែលអាចជួយលាងសម្អាតថ្លើម នឹងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។
៥. ផ្លែប៉ោម
ពិតជាសំណាងណាស់សម្រាប់អ្នកដែលចូលចិត្តទទួលទានផ្លែប៉ោម ព្រោះវាអាចជួយជំរុញដល់ការសម្អាតថ្លើមយ៉ាងមានប្រសិទ្ធភាពបំផុត៕
មតិយោបល់