ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន ត្រូវបានចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

ហ្វីលីពីនៈ អង្គការលើកលែងទោសអន្តរជាតិ បានថ្កោលទោសប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បន្ទាប់ពីបានបញ្ជាឲ្យប៉ូលិសប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយសម្លាប់មនុស្សរាប់ពាន់នាក់ ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងការបង់ប្រាក់ជួលក្រុមសម្ងាត់ ដើម្បីសម្លាប់មេឃ្លោងគ្រឿងញៀន ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតី។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៧។

តាមរបាយការរបស់អង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការនេះ បានរីករាលដាលដោយចេតនា និងជាប្រព័ន្ធ រហូតបង្កទៅជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងសកម្មភាពដែលប៉ូលិស បានបាញ់លើជនដែលគ្មានអាវុធនៅនឹងដៃ និងការបង់ប្រាក់ឲ្យឃាតកសម្លាប់មេថ្នាំញៀន។

តួលេខជាផ្លូវការ មនុស្សប្រមាណជា ៦.០០០នាក់ហើយ ត្រូវបានស្លាប់ដោយ ប៉ូលិស ក្នុងអាណត្តិរបស់ប្រធានាធិបតីលោក Rodrigo Duterte ៕

មតិយោបល់