ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយដ៏លំបាក់បំផុតសម្រាប់ស្ត្រីគ្រប់រូប ហើយអ្វីដែលពួកគេធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ទារក។
ក្រៅពីទទួលអាហាររូបត្ថម្ភរយៈទងផ្ជិតដែលត្រូវបញ្ជូនពីម្តាយ ទារកនៅក្នុងផ្ទៃមិនអាចទទួលអាហាររូបត្ថម្ភពីប្រភពផ្សេងៗបានឡើយ។
ដូច្នេះសុខភាពរបស់ទារកក្នុងផ្ទៃ ល្អ ឬអាក្រក់ គឺអាស្រ័យទៅលើអាហារដែលអ្នកម្តាយទទួលទានជាប្រចាំ។
ប៉ុន្តែបច្ចុប្បន្ននេះ មានស្ត្រីមួយចំនួនបានតមសាច់ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយមិនដឹងថា ទង្វើមួយនេះត្រូវប្រឈមនឹងហានិភ័យកូនកើតមិនគ្រប់ខែនោះទេ។
ការតមសាច់ និងកូនកើតមិនគ្រប់ខែ
តាមរយៈការសិក្សាថ្មីមួយ បានធ្វើការស្ទង់មតិទៅលើស្ត្រីមានផ្ទៃពោះជាច្រើននាក់ដែលញ៉ាំសាច់គ្រប់គ្រាន់ និងអ្នកផ្សេងទៀតតមសាច់(ញ៉ាំតែបន្លែ)។ ចុងបញ្ចប់នៃការសិក្សាបានរកឃើញថា ស្ត្រីដែលតមសាច់ភាគច្រើនកូនកើតមិនគ្រប់ខែ ចំណែកឯស្ត្រីដែលទទួលទានសាច់គ្រប់គ្រាន់ កូនកើតមិនគ្រប់ខែមានតិចណាស់។
អ្នកជំនាញបានបង្ហាញទៀតថា មូលហេតុដែលបណ្តោលឲ្យកើតមានបញ្ហានេះ ដោយសាតែកង្វះវីតាមីន B12 ចំពោះអ្នកម្តាយដែលមិនទទួលទានសាច់។
នៅពេលដែលអ្នកម្តាយខ្វះវីតាមីន B12 វាអាចបណ្តោលឲ្យស្បូនមានភាពទន់ខ្សោយ ដូច្នេះកូនត្រូវបង្ខំច្រានចេញមកក្រៅមុនពេលកំណត់។
អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើស្ត្រីមានផ្ទៃពោះចង់ទទួលទានអាហារបួសត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬទទួលយកថ្នាំគ្រាប់វីតាមីន B12៕
មតិយោបល់