ព័ត៌មានសិល្បៈ និងកម្សាន្ត

Lee Dong Gun និង នាង Jiyeon ចែកផ្លូវគ្នា​បន្ទាប់ពីសាកចិត្តគ្នា​២ឆ្នាំ​

ព័ត៌មានថា គូស្នេហ៍ Lee Dong Gun និង នាង Jiyeon បានបែកបាក់គ្នា បន្ទាប់ពីរឹតចំណងស្នេហ៍ រយ:ពេល ២ឆ្នាំ ដែលធ្វើឲ្យអ្នកគាំទ្រ​សោកស្តាយ ។​
ថ្មីៗនេះ​ដែរ យោងតាមប្រភពព័ត៌មាន allkpop បានឲ្យដឹងថា តារាសម្តែងប្រុស Lee Dong Gun និង​តារាចម្រៀងក្នុងក្រុម T-ara នាង Jiyeon បានលាគ្នា​បន្ទាប់ពីឡើងគ្រែស្នេហា​ឡើងស្អិតរមួត រួមគ្នារយ:ពេល ២ឆ្នាំ ដែលធ្វើឲ្យអ្នកគាំទ្រ​ជាច្រើន​មាន​ការសោកស្តាយ នូវ​ចំណងស្នេហា របស់ពួកគេ​។​

ប្រភពព័ត៌មានបាននិយាយថា តារាចម្រៀង Jiyeon និង Lee Dong Gun បានសម្រេចចិត្ត ធ្វើមិត្តភក្តិនិងគ្នា បន្ទាប់ពី​សាកចិត្តសាកថ្លើមគ្នា រយ:ពេល ២ឆ្នាំ ហើយហេតុផលដែលធ្វើឲ្យពួកគេបែកបាក់ ដោយសារតែរវល់នឹងការងាររៀងៗគ្នា ដោយមិនអាច​ជួបគ្នា ដើម្បីសាងភាពស្អិតរមួត។​
គូស្នេហ៍នេះ បានជួបគ្នាដំបូង នៅឆ្នាំ​២០១៥ ក្នុងខ្សែភាពយន្ត Encounter ហើយក៏បង្ហាញស្នេហា ជាសាធារណ:រួមគ្នា នៅថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៥៕

មតិយោបល់