តារាចម្រៀងប្រុសដែលចូលចិត្តតែច្រៀងបទគេ ជាពិសេសច្រៀងបទរបស់លោក ព្រាប សុវត្តិ រយៈពេលកន្លង ស្រាប់តែនៅពេលថ្មីៗនេះដែរបានចេញបទថ្មីសន្លាង ដែលស្ថិតនៅក្នុងផលិតកម្ម U2 ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល។
ល្គឹកមុនគេបានដឹងថាតារាចម្រៀងរូបនេះ ទទួលបានប្រជាប្រិយភាពលើដងវិថិ សិល្បៈ តាមរយៈការបង្ហើរសំនៀងបទគេ។ តែក្រោយមកគេក៏សង្កេតឃើញតារាចម្រៀងប្រុសសំឡេងធំមួយបែបពីតារាចម្រៀង ព្រាប សុវត្តិ មានបទផ្ទាល់ខ្លួនមួយបទដែលស្ថិតនៅក្នុងផលិតកម្ម Spark Music វ៉ុល ១១ ក្រោមចំណងជើងថា “ពាក្យចុងក្រោយ” តាមរយៈបទនេះមិនបានធ្វើឲ្យតារាប្រុសរាងសង្ហារ វ៉ាន់ មករា ល្បីឈ្មោះរន្ទឺឡើយ។
វ៉ាន់ មករា ភាគច្រើនទទួលបានការគាំទ្រពី អ្នកដែលចូលចិត្តទៅកម្សាន្តនៅក្នុង មជ្ឈមណ្ឌលកម្សាន្ត Spark និងមានវត្តមានតិចតូចតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា ក្នុងរាជធានីភ្នំពេញ។ក្រោយពីមជ្ឈមណ្ឌលកម្សាន្ត Spark បានបិទទ្វារ ដោយដាក់ឈ្មោះផ្សេងនោះ គេមិនដឹងថា តារាចម្រៀង វ៉ាន់ មករា រសាត់អណ្តែតដល់ទីណានោះទេ។
https://i1272.photobucket.com/albums/y389/domneng/943702_10201189345114507_2021871426_n_zps0cc450be.jpg
នៅពេលថ្មីៗនេះដែរ ផលិតកម្ម U2 បានបើកទ្វារជាមួយនឹងជំនាន់ទី ២ របស់ខ្លួន នោះគេសង្កេតឃើញតារាចម្រៀងប្រុសស្រីវ័យក្មេងជាច្រើនបានបង្ហើរសំនៀងតាមរយៈ អូឌីយ៉ូ ស៊ីឌីវ៉ុល ២៤ របស់ផលិតកម្ម U2។ ទន្ទឹមនឹងការចេញវ៉ុលថ្មីរបស់ផលិតកម្ម U2 ក៏ជាការបង្ហាញមុខមាត់ថ្មី ក្នុងជំនាន់ថ្មី ស្រាប់តែលេចមុខតារាចម្រៀង វ៉ាន់ មករា បង្ហើរសំនៀងក្នុង ស៊ីឌីវ៉ុល ២៤ នោះដែរ ក្រោមចំណងជើងបទចម្រៀង “ប៉ុណ្ណឹងល្មមហើយអូន” ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ខ្លួនស្រងាក។
លោក សាយ កែវសុខ ដែលជាអ្នកដឹកនាំសម្តែងក្នុងផលិតកម្ម U2 បានឲ្យដឹងថា”ផលិតកម្ម បានវិលមកជួបប្រិយមិត្តរបស់ខ្លួនសារជាថ្មីទៀតហើយ។លោកបានឲ្យដឹងបន្តថា តាមពិតទៅ បទចម្រៀងរបស់ផលិតកម្ម U2 ចេញតាំងពីពេលចូលឆ្នាំខ្មែរម្លេះ ពោលគឺ ស្ថិតនៅក្នុងស៊ីឌី Vol 23 និង VCD Vol 23 ។សម្រាប់វ៉ុលដែល លោក វ៉ាន់ មករា កំពុងច្រៀងនោះ ខាងផលិតកម្ម កំពុងរៀបចំវាយលុកលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ”។
សម្រាប់វ៉ុលថ្មីរបស់ វ៉ាន់ មករា នេះការបង្ហើរសំនៀងរបស់គេមានលក្ខណៈក្រអួនក្រអៅជាងមុន តែមិនដឹងថាសន្ទុះការគាំទ្រពីទស្សនិកជនចំពោះតារាចម្រៀងរូបនេះ យ៉ាងម៉េចយ៉ាងម៉ា មានតែរងចាំអ៊ុតលទ្ធផលទាំងអស់គ្នា៕
ស្តាប់បទ ប៉ុណ្ណឹងល្មមហើយអូន ស្ថិតនៅក្នុងផលិតកម្ម U2៖
ទស្សនាបទ ពាក្យចុងក្រោយ ស្ថិតនៅក្នុងផលិតកម្ម Spark Music៖
មតិយោបល់