ព័ត៌មានអន្តរជាតិ

ក្រោយមានវិបត្តិនយោបាយជាងមួយទសវត្សរ៍!! ថៃកំពុងសម្របសម្រួលនយោបាយដើម្បីការបោះឆ្នោតឆ្នាំ២០១៨

ថៃៈ រដ្ឋាភិបាលក្រុងបាងកក កំពុង​ខិតខំ​ប្រឹងប្រែង​ជា​ថ្មី​ ក្នុង​ការ​ផ្សះផ្សា​ខាង​នយោបាយ​ នៅ​មុន​ការបោះឆ្នោត​សកល​ ដែល​ទំនង​ជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ២០១៨​ខាង​មុខ​នេះ ដោយមានកិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មីៗ​ជាច្រើន ​ដើម្បី​បោះជំហាន​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ តាម​រយៈ​កិច្ចចរចា​រ។ នេះបើតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៧។

លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ បាន​មាន​ប្រសាសន៍​ថា​ គោលដៅនេះ នឹងធ្វើ​ឲ្យ​មាន​ការ​​រួម​គ្នាជាមួយ​ទស្សនៈ​អំពី​បញ្ហា​មួយ​ចំនួន ​ដោយមាន​រួម​បញ្ចូលទាំង​នយោបាយ ការ​អភិវឌ្ឍ​សង្គម បរិស្ថាន កិច្ចការ​បរទេស និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ ដើម្បី​ជួយ​ចាត់​វិធានការ​ តាម​រយៈ​មាគា៌លទ្ធិប្រជាធិបតេយ្្យ។

លោក Panitan Wattanayakorn ទីប្រឹក្សា​នយោបាយ​របស់លោក Prawit បាន​និយាយ​ថា ​ក្រុម​យោធា​កំពុង​ស្វះស្វែងឲ្យ​មានការផ្ទេរអំណាច​យ៉ាង​រលូន ទៅ​ឲ្យយ​រដ្ឋបាល​ស៊ីវិលក្នុងឆ្នាំ២០១៨៕

មតិយោបល់