មុននេះបន្តិច ម្ចាស់បទ ទូរស័ព្ទប្រាប់ផង លោកសាន ផានិត បានយកថវិកាមួយចំនួន ទៅជូនដល់ តាចេកដែលកំពុងឈរលក់ទឹកសុទ្ធ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងមានជីវភាពខ្វះខាត ដោយប្រយ័ត្នឈឺ ហើយម្តាយក្មេកក៏ឈឺ ដូចគ្នានោះ ។
បើផ្អែកទៅលើវីដេអូឃ្លិប ដែលលោក សាន ផានិត បានថតបង្ហោះនោះ តាចេក បានពោលទាំងទឹកមុខក្រៀមក្រំ ថា តារាចម្រៀង ដែលលោកចង់ជួបគឺមាន ៣ដួង ក្នុងនោះ មានកំពូលតារាចម្រៀង លោកព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា និង លោក G-Devith។
ក្នុងនោះដែរ នាយចេកថា បើសិនជាតារាចម្រៀង ៣ដួងនោះទំនេរសូមមកលេងគាត់ផងដែរ ។ ក្រៅពីតារាចម្រៀងខាងលើ លោកក៏បានជួបកញ្ញាទេព បូព្រឹក្សរួចរាល់ហើយ ៕
មតិយោបល់