ភាពយន្តរបស់ខ្មែរចំនួនពីរ ដែលនឹងត្រូវយកទៅដាក់បញ្ចាំង នៅមហាស្រពភាពយន្តអន្តរជាតិ នោះគឺភាពយន្ត JailBreak ឬ ការពារឧក្រិដ្ឋជន របស់ Jimmy Henderson និងភាពយន្ត វិកលចរិត របស់លោក ហ៊ុយ យ៉ាឡេង ។
នេះគឺជាចំណងដៃថ្មីមួយទៀត ក្នុងឆ្នាំ២០១៧ ដែលភាពយន្តខ្មែរ មានភាពរីកដុសដាល ទៅកាន់តំបន់អន្តរជាតិ ដែលជាសញ្ញាមួយ បង្ហាញថា ភាពយន្តខ្មែរ កាន់តែរីកចំរើនគួរឲ្យកត់សម្គាល់ ។
យោងតាមគេហទំព័រចៃកុន បានចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឲ្យដឹងថា “Jailbreak: ការពាឧក្រិដ្ឋជន” ដែលទើបតែចាក់បញ្ចាំងក្នុងរោងភាពយន្តថ្មីៗនេះ ប៉ន្តែត្រូវបានជ្រើសរើសដើម្បីចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា ដែលហៅកាត់ថា (CIFF) ឆ្នាំ ២០១៧ ទៅហើយ។ ភាពយន្ត jailbreak នេះបានដាក់បញ្ចាំង៥ថ្ងៃហេីយ តែសន្ទុះអ្នកចូលទស្សនាកាន់តែកេីនទ្បេីងរាល់ថ្ងៃ ពេញៗរោងកុនតែម្តង ។
ក្រៅពីភាពយន្តកំពុងល្បីខាងលើ ក៏មានរឿងខ្មែរមួយទៀតដែលនឹងបង្ហាញវត្តមានរបស់ខ្លួននៅឯមហោស្រព គឺរឿង “វិកលចរិត” ដែលដឹកនាំដោយលោក ហ៊ុយ យ៉ាហេង ហើយរឿងដែលបានទទួលពានរង្វាន់នេះ ក៏កំពុងចាក់បញ្ចាំងនៅបរទេសផងដែរ។ លើសពីនេះ គេរំពឹងថា ការចាក់បញ្ចាំងរឿង “វិកលចារិត” ក្នុងមហោស្រពភាពយន្តលើកនេះ នឹងធ្វើឲ្យកាន់តែល្បីថែមទៀត៕
មតិយោបល់