ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ា យ៉ា តារាថៃ ចំលងស្តាយ៍តារាហូលីវូត Marilyn Monroe

នាថ្ងៃទី ៤ ខែ កុម្ភ: ឆ្នាំ ២០១៧ វត្តមានរបស់តារាស្រី យ៉ា យ៉ា បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី Terminal 21 Korat ដែលសង្កេតឃើញថា ការតែងខ្លួនរបស់នាងមានការចម្លងទាំងស្រុង ពីសំណាក់តារាឯកស្រី ហូលីវូត អ្នកនាង Marilyn Monroe ក្នុងឈុតពណ៌ស៊ីជម្ពូ ដ៏សិចស៊ី និង ទាក់ទាញបំផុត ។

យ៉ាងណាក្ដី​ តារាស្រី យ៉ា យ៉ា មិនបានប្រកែកពីរឿងឈុតចម្លងស្តាយនោះឡើយ ព្រោះនាងគ្រាន់ចង់បង្ហាញថា នាងក៏ជាអ្នកគាំទ្រមួយរូបរបស់ Marilyn Monroe ក៏ប៉ុន្ដែនាងបានបង្វែរអារម្មណ៍អ្នកសារព័ត៌មានមកចាប់អារម្មណ៍ចំពោះសំនួរ ដែលធ្លាប់ចោទសួរនាងថា តើនាងមានទំនាក់ទំនងស្នេហាពិតប្រាកដមែនទេ ចំពោះតារាសម្ដែងឯកប្រុស ណាដេត ?

សូមបញ្ជាក់ផងដែរថា បើទោះបីជាតារាស្រីរូបនេះ ធ្លាប់សម្ដែងឈុតនៅលើគ្រែជាមួយ តារាឯកប្រុស ណាដេត បើយ៉ាងនោះមែន ក៏តាមសម្ដីពិតរបស់នាងបានប្រាប់បញ្ជាក់ថា ” ទោះនរណាថា នាងជាសង្សារ ណាដេត ក៏តាមតែគេទៅ តែបើមិនចេញពីមាត់របស់នាងខ្ញុំទេ នោះមិនមែនឡើយ ” ចំពោះការបកស្រាយរបស់នាង ហាក់បីដូចប្រាប់អ្នកសារព័ត៌មាន ឲ្យចេញផ្សាយតែរឿងពិតទៅបានហើយ ៕

មតិយោបល់