ពិតជាមានភាពភ្ញាក់ផ្អើលបន្ដទៀត នៅក្នុងឆ្នាំ ២០១៧ តារាសម្ដែងកូរ៉េ ខាងត្បូង បានរៀបអាពាហ៍ពិពាហ៍បន្ដបន្ទាប់ ក្នុងការសម្ភោធខ្សែបូឆ្នាំ ២០១៧ ដំបូងដោយគូស្នេហ៍ Rain ហើយបន្ទាប់មកទៀតនេះ គឺជាគូស្នេហ៍របស់ Kim Soo Hyun ដែលគ្រោងរៀបអាពាហ៍ពិពាហ៍ជាមួយ គូស្នេហ៍នាង Sohee ជាអតីតសមាជិកក្រុមចម្រៀង Wonder Girl នៅក្នុងខែ មេសា ឆ្នាំ ២០១៧ នេះតែម្ដង ។
កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ មានការចេញផ្សាយរបស់គេហទំព័រ Sina បានចេញផ្សាយថា តារាម្ដែង Kim Soo Hyun កំពុងតែសម្ងំលួចរៀបអាពាហ៍ពិពាហ៍ស្ងាត់ៗ ជាមួយមិត្តស្រី ដែលធ្លាប់បានទាក់ទងគ្នារយៈពេល ១ ឆ្នាំហើយ បានធ្វើឲ្យ KeyEast ជាអ្នកគ្រង់តារារូបនេះ បានចេញមុខមកប្រកាសថា ” សារព័ត៌មានចិនថា Kim Soo Hyun និង Sohee គ្រោងរៀបការនៅក្នុង ខែ មេសា នេះ វាពិតជាព័ត៌មានកាឡៃ ដែលដំណឹងនេះបានលេចចេញមកហើយ វាក៏ជារឿងពិត ហើយពួកយើងក៏កំពុងតៀមរៀបចំតាមផ្លូវច្បាប់ ” ។
គួរបញ្ជាក់ផងដែរថា ខាងអ្នកគ្រប់គ្រងតារាទាំងពីរគ្មានសេចក្ដីប្រកាសណាដែលអាចបញ្ជាក់បន្ថែមថា តារាទាំងពីរដួងនេះពិតជា គ្រោងចូលរោងការនៅខែ មេសា នោះឡើយ ក៏ប៉ុន្ដែ មានបណ្ដាលសារព័ត៌កូរ៉េ ក៏មិនបានបញ្ជាក់បន្ថែមសេចក្ដីខាងលើនៅឡើយដែរ ៕
មតិយោបល់