ព័ត៌មានជាតិ

មុខសញ្ញាក្រុមចោរលួចម៉ូតូយ៉ាងសកម្ម៣នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន

ភ្នំពេញ: នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៣និង៥០នាទី មានករណីលួចម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-9396 នៅចំណុចផ្ទះលេខ៤៥ AE០ ផ្លូវ១៧៣ ភូមិ៣ សង្កាតទួលស្វាយព្រៃ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយមានសភាពការណ៍កើតឡើង នៅពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧ ការិយាយល័យបានធ្វើការស្រាវជ្រាវឈាន ទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ទី១ឈ្មោះមាស មេស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ,ទី២-ឈ្មោះគុយ សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ និងទី៣-ឈ្មោះ យ៉ាន់ សាវ៉េត ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ ស្នាក់នៅសង្កាត់បឹងព្រលឹតខណ្ឌ៧មករា នៅចំណុចមុខវិទ្យាស្ថានជាតិគ្រប់គ្រងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

ក្នុងនោះដែរ សមត្ថកិច្ច្ធធ្វើការដកហូតបានម៉ូតូចំនួន៣គ្រឿង ទី១-ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-5810 ទី២-ម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-9396 ដែលជនសង្ស័យបានធ្វើសកម្មភាពលួច កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៣ និង៥០ នាទីរសៀល នៅមុខផ្ទះលេខ៤៥AE0 ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន និងទី៣-ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1H-8565 ដែលជាម៉ូតូដែលពួកវាធ្វើសកម្មភាពលួចបានកាលពីថ្ងៃទី២១មករា ឆ្នាំ២០១៧វេលាម៉ោង៣ នៅចំណុចផ្ទះលេខ១៣ផ្លូវលេខ១៩សង្កាត់ចតុមុខខណ្ឌដូនពេញ និងសម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់កំពុងឃាត់ខ្លួននៅការិយាល័យចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូចំនួនពីរគ្រឿងជារបស់ជនរងគ្រោះការិយាល័យបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ៕

មតិយោបល់