ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកនាំពាក្យគ្រួសារ​ដេននី ក្វាន់ ចេញមុខបំភ្លឺចំណុចខ្លះៗ ពាក់ព័ន្ធករណី ឆោមក្វាន់

ពាក់ព័ន្ធរឿង ឈ្មោះ សឿន ចំរើន ហៅឆោមក្វាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃ០២ ខែកុម្ភះ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីរសើបថា ឆបោក​នោះ ពេលនេះ ក្រុមគ្រួសារ​របស់បុគ្គលខាងលើនេះ បានចេញមុខ​ស្រាយបំភ្លឺចំណុចខ្លះៗ ដែលសារព័ត៌មានក្នុងស្រុក​ចេញផ្សាយ​។
ខាងក្រោមនេះដែរ ជាសម្តីរបស់អ្នកនាំពាក្យគ្រួសារដេននី ក្វាន់ ៖
ដំណើររឿងនេះ​ គឺ​ជាការវិវាទអាជីវកម្ម មានន័យថា​អត់ដឹងថាយ៉ាងម៉េចទេ ហើយបងស្រី​ចោមច័ន្ទ អត់​ពាក់ព័ន្ធទេ ដោយមានរបរ​រកស៊ីធម្មតា ។ ចំណែកដេននី ក្វាន់ មានសាឡន ថែសម្ជស្ស ជាធម្មតា ដោយគ្រាន់តែ​ដូរ​ទីតាំងពី​ម្តុំ​អាស៊ីអាគ្នេយ៍ ដែលមានដីហុយ មកទីតាំង​បុរីវិមាន​ភ្នំពេញ ដោយកំពុងជួសជុលដំណើរការ​ ។​

«ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ខាងសារព័ត៌មានក្នុងស្រុកមួយចំនួន បានសរសេរឈ្មោះ សឿន ចំរើន តែ​ដាក់ខុសរូប​ ដោយដាក់រូប​បងស្រី ចោមច័ន្ទ ទៅវិញ​។ រឿងដែលពាក់ព័ន្ធនឹង បងស្រី សឿន ចំរើន ហៅឆោមក្វាន់ គឺបងស្រី​របស់ ដេននី ក្វាន់ តែប្អូនបងស្រី ចោមច័ន្ទ តែអ្នកសារព័ត៌មាន បែរជាចុះផ្សាយដាក់រូប ចោមច័ន្ទ រូបគឹមសាន ដាក់រូបដេននី ក្វាន់ ដែលជាការប៉ះពាល់ដល់កិត្តិយស »។ នេះជាសម្តី​អ្នកនាំពាក្យ​។​

អ្នកនាំពាក្យចេញពី​គ្រួសារ​ដេននីក្វាន់ ដោយសូមមិនបញ្ចេញឈ្មោះ បានបន្តថា ចំណុចនេះវាប៉ះពាល់កិត្តិយសណាស់ ដោយគ្រួសារមួយចឹងម៉ែឪ បងប្អូនអត់បានធ្វើ តែប្អូនផ្សេង​អ្នកធ្វើ ចឹងរឿងខាងលើនេះ​ដាច់​ដោយឡែកពីគ្នា មនុស្សធំៗ​អស់ហើយ ដោយ​ខាង បងស្រី សឿន ចំរើន ហៅឆោមក្វាន់ ជាម្ចាស់សង្ហារឹម ហើយដេននី ក្វាន់ ជា​ម្ចាស់ហាងសាឡន ហើយហាង​ដែលបិទនោះ មិនមែនដួលទេ គឺគ្រាន់តែប្តូរ​ទីតាំងថ្មី ដូច​ជម្រាបជូនខាងលើអ៊ីចឹង។​

ផ្ញើពាក្យតាម​អ្នកនាំពាក្យខ្លួន ក្រុមគ្រួសារ​ដេននី ក្វាន់ថា បើចុះផ្សាយក៏ចុះ ទៅចុះ តែបើបុគ្គលណា​ធ្វើ សូមចុះ​ឲ្យចំឈ្មោះ ដូច​ សឿន ចំរើន ចឹង​កុំព្យាយាមទាញរូបភាពអ្នកផ្សេង​ ដាក់ជាមួយ មិនមែនមានន័យថា កូន​ទី​១ ធ្វើខុស​ មកចាប់កូនទី​២ នោះទេ។​
បើទោះបីជា តុលាការបានចេញ​ដីការ​នាំខ្លួន​របស់​សាលាតំបូង​រាជធានី​ភ្នំពេញ​លេខ ៩៥៧ ដ ច ន ចុះ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៦ ក្នុង សំណុំរឿង លេខ ៣៤៧៤ ចុះ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៦ ដើម្បី​ប្រគល់អោយ សាលាតំបូង​ចាត់ការ​តាម​និតិ​វិធី ។ ប៉ុន្តែ​ខាង​អ្នកនាំពាក្យគ្រួសារ​ របស់ ដេននី ក្វាន់ បានបញ្ជាក់ រឿងនេះ នៅមិនទាន់ដឹងថា សឿន ចំរើន ហៅ ចោមក្វាន់ ពិតជាបានឆបោកប្រាក់គេមែន ឬយ៉ាងម៉េចទេ ? ព្រោះរឿងនេះ វាស្ថិតនៅក្នុង គេហៅថា ក្តីដើរ ដំណើរការក្តី ដោយជា​វិវាទពាណិជ្ជកម្ម ។

អ្នកនាំពាក្យខាងលើ​បានសង្កត់ធ្ងន់ទៀតថា​ សូម​ឲ្យសារព័ត៌មាន កុំ​យករូបភាព​បុគ្គលអត់ពាក់ព័ន្ធ ដាក់ធ្វើអ្វី ហើយរឿងខាងលើនេះ មិនទាន់ដឹង​យ៉ាងណាយ៉ាណីទេ ព្រោះយើងមិនមែនជា​តុលាការ​ មិនមែនចៅក្រម ចឹងហើយ​ រឿងនេះ គ្រួសារដេននី ក្វាន់ ទុក​ឲ្យច្បាប់​ជាអ្នកធ្វើការ​ មេធាវី ជា​អ្នកដោះស្រាយ ។ នេះជាសម្តីអ្នកនាំពាក្យបានបន្ត៕​

​ រឿងនេះដែរ ក្រុមគ្រួសារ បងប្អូន របស់ដេននី ក្វាន់​ មិនទាន់បានដឹង​រឿងលម្អិតទេ ព្រោះថា​មនុស្សរស់នៅផ្សេងគ្នា ធំៗអស់ហើយ រស់នៅដោយឆន្ទះរៀងខ្លួន ដេកនៅផ្សេងគ្នា អត់មាននរណាទៅដឹងគ្រប់រឿងពួកគាត់នោះទេ បងប្អូនមែន កូនមែន តែសកម្មភាពធ្វើផ្សេងគ្នា។នេះ​ជាសម្តី​ចុងក្រោយ​របស់អ្នកនាំពាក្យចេញពីគ្រួសារ​ដេននី ក្វាន់៕​

មតិយោបល់