កណ្តាលៈ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនជាតិវៀតណាម៣នាក់ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក អ៊ី សុវណ្ណ បានសម្រេចចេញដីការឃុំខ្លួនជនជាតិវៀតណាម៣នាក់ បណ្តោះអាសន្ន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងទៀតថា ជនសង្សយ័ជាជនជាតិវៀតណាម ដែលត្រូវលោកចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ននោះទី១ឈ្មោះ ដាំង យ៉ាំងឌឹក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករ និងទី២-ឈ្មោះ ឡេ ធីង៉ុកមី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ នារីបម្រើផ្លូវភេទ និងទី៣-ឈ្មោះ ង្វៀង យ៉ាំងប៉ឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ទិញអេតចាយ។
សូមរំឭកថា ចំពោះជនជាតិវៀតណាម៣នាក់ បាននគរបាលស្រុកកោះធំ ដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន បង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបាន៣នាក់ រួមនិងម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ៥កញ្ចប់តូច។ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
បើតាមលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ចំនួន ៣នាក់ ទី១ឈ្មោះ ដាំង យ៉ាំងឌឹក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករ (ឃាត់ខ្លួន)។ និងទី២-ឈ្មោះ ឡេ ធីង៉ុកមី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ នារីបម្រើផ្លូវភេទ(ឃាត់ខ្លួន)។ និងទី៣-ឈ្មោះ ង្វៀង យ៉ាំងប៉ឺ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ទិញអេតចាយ (ឃាត់ខ្លួន)។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ៥កញ្ចប់តូច,ថ្នាំញៀន WY គ្រាប់ពណ៌បៃតង ចំនួន១គ្រាប់,ទូរសព្ទចល័តចំនួន ៣គ្រឿង,ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន១គ្រឿង,កាបូបដៃចំនួន២ និងមួកកាតិបចំនួន១, កូនកន្ត្រៃចំនួន១ ,ទុយោចំនួន ១ថង់ និងបារីលាយជាមួយកញ្ឆាចំនួន ១ដើម ។
លោកអធិការបានបញ្ជាក់ថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងល្បាតក្នុងភូមិសាស្ដ្រខ្លួន ខណៈនោះក៏ ទទួលបានព័ត៌មានពីមហាជន មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចបន្ទប់ផ្ទះជួលរបស់ឈ្មោះ ស៊ សុវណ្ណ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ពេលនោះសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ចុះស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាងលើ ហើយបានជួបមុខសញ្ញាសង្ស័យទាំង៣នាក់ តែម្តងដែលកំពុងសម្ងំនៅក្នុងបន្ទប់ជួលនោះ រួចត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក៤កញ្ចប់តូចនៅក្នុងមួកកាតិប ១កញ្ចប់តូចទៀត នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងប៊ឺ និងថ្នាំញៀន WY ចំនួន ០១គ្រាប់ នៅក្នុងកាបូបដៃ រួមជាមួយឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕















https://youtu.be/XBmexonIJV4
មតិយោបល់